Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង ស្តីបន្ទោសខ្លាំងៗ ដាក់មន្ត្រីឆ្លើយតបគ្រោះមហន្តរាយ

បានផុស

នៅ

នៅថ្ងៃចន្ទទី១៧ខែកក្កដា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានស្តីបន្ទោសថា ដោយសារតែកំហុសរបស់អាជ្ញាធរ មិនព្រមអនុវត្តតាមច្បាប់ឆ្លើយតបគ្រោះមហន្តរាយ ទើបបណ្តាលឲ្យមានអ្នកស្លាប់យ៉ាងច្រើន ក្នុងគ្រោះធម្មជាតិថ្មីៗនេះ។

លោក Yoon Suk-yeol (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្លៀង​បាន​វាយប្រហារ​តំបន់​កណ្តាល និង​ភាគ​ខាង​ត្បូង​ប្រទេស ​ចាប់​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍មុនមក។ យោងតាមក្រសួង​មហាផ្ទៃ​ មនុស្សចំនួន៣៩នាក់ ត្រូវបាត់បង់ជីវិត ខណៈ​៩​នាក់​បាត់​ខ្លួន ​និង​៣៤​នាក់​រង​របួស​ ​ទូទាំង​ប្រទេស។

ការស្លាប់មនុស្សចំនួន១២នាក់ ត្រូវបានរាយការណ៍នៅក្នុងផ្លូវរូងក្រោមដីមួយ កណ្តាលទីក្រុង Cheongju ជាកន្លែងដែលរថយន្តចំនួន១៦គ្រឿង រួមទាំងរថយន្តក្រុងផងដែរ ត្រូវលិចដោយជំនន់ទឹកភ្លៀងកាលពីថ្ងៃសៅរ៍។

(រូបថត៖ AP)

ឧបទ្ទវហេតុនេះបានជំរុញឲ្យមានចម្ងល់ ជុំវិញកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកូរ៉េខាងត្បូងក្នុងការទប់ស្កាត់ និងឆ្លើយតបទៅនឹងគ្រោះមហន្តរាយទឹកជំនន់។ អ្នកបើកបរមួយចំនួន បានស្តីបន្ទោសរដ្ឋាភិបាល ចំពោះមិនបានហាមឃាត់ពីការចូលទៅកាន់ផ្លូវក្រោមដី បើទោះបីជាមានការព្យាករអំពីទឹកជំនន់ក៏ដោយ។

យោងតាមសារព័ត៌មាន Yonhap, ប៉ូលិស កូរ៉េខាងត្បូងបាននិយាយថា ពួកគេនឹងបើកការស៊ើបអង្កេតលើការជន់លិចផ្លូវក្រោមដីនៅទីក្រុង Cheongju។

(រូបថត៖ AFP)

ស្របពេលជាមួយគ្នានោះ លោក Yoon ដែលទើបតែវិលត្រលប់ ពីដំណើរនៅក្រៅប្រទេស បានកោះប្រជុំទីភ្នាក់ងារឆ្លើយតបគ្រោះមហន្តរាយ ហើយនិយាយថា ស្ថានភាពកាន់តែអាក្រក់ទៅៗដោយសារតែការគ្រប់គ្រងមិនបានល្អនៃតំបន់ងាយរងគ្រោះ។

លោក Yoon បានប្រាប់អង្គប្រជុំថា “យើងបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតឲ្យគ្រប់គ្រងការចូលទៅតំបន់គ្រោះថ្នាក់ និងការជម្លៀសជាមុន​ ចាប់តាំងពីឆ្នាំមុនមកម្ល៉េះ ប៉ុន្តែប្រសិនបើគោលការណ៍ជាមូលដ្ឋាន មិនបានអនុវត្តនៅនឹងកន្លែងទេនោះ វាពិបាកក្នុងការធានាសុវត្ថិភាពសាធារណៈណាស់”។

លើសពីនេះ លោកបានអំពាវនាវឲ្យអាជ្ញាធរ ខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីជួយ ជនរងគ្រោះ និងប្តេជ្ញាគាំទ្រការងារសង្គ្រោះ និងគ្រួសារដែលរងផលប៉ះពាល់ រួមទាំងកំណត់តំបន់រងគ្រោះដោយទឹកជំនន់ជាតំបន់គ្រោះមហន្តរាយពិសេសទៀតផង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ អ្នកស្លាប់ ដោយសារគ្រោះទឹកជំនន់ និងការបាក់ដីនៅ កូរ៉េខាងត្បូង កើនឡើងដល់ ៣៥ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម