Connect with us

ព័ត៌មានអន្ដរជាតិ

បុរស អាមេរិក ម្នាក់ត្រូវជាប់ពន្ធនាគារអស់មួយជីវិត ក្រោយសម្លាប់ក្មេង ៣ នាក់ ដោយសារលេងចុចកណ្ដឹងផ្ទះគាត់

បានផុស

នៅ

បុរសវ័យ ៤៥ ឆ្នាំម្នាក់ឈ្មោះ Anurag Chandra ត្រូវបានកាត់ទោសឲ្យជាប់គុកអស់មួយជីវិតដោយគ្មានការដោះលែង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Chandra បានសម្លាប់ក្មេងប្រុសជំទង់ ៣ នាក់កាលពីឆ្នាំ ២០២០ នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បន្ទាប់ពីពួកគេបានលេងចុចកណ្ដឹងទ្វារគាត់ ។

រឿងរ៉ាវនេះបានកើតឡើងនៅពេលដែលក្មេងប្រុសជំទង់ចំនួន ៦ នាក់កំពុងលេងជុំគ្នា ហើយម្នាក់ក្នុងចំណោមពួកគេទៅចុចកណ្ដឹងទ្វារផ្ទះរបស់ Chandra លេង ។ ក្រោយ​ពី​ចុច​កណ្ដឹង​ទ្វារ យុវជន​ទាំង​នោះ​បាន​រត់​គេច​ខ្លួន​យ៉ាង​លឿនទៅ​ក្នុង​រថយន្តរួចបើករត់ ហើយក្រោយមកលោក Chandra បានជិះ​ដេញ​តាម​​ពួកគេ ធ្វើឲ្យ​​រថយន្ត​ទៅ​បុក​ដើមឈើ​បណ្តាល​ឲ្យ​កុមារ ១៦ ឆ្នាំ ៣ នាក់​បាត់បង់ជីវិត ។

ក្រោយមក Chandra បានរត់គេចពីកន្លែងកើតហេតុ ដោយមិនរាយការណ៍អំពីគ្រោះថ្នាក់អ្វីនោះទេ ប៉ុន្តែសាក្សីបានតាមគាត់ទៅដល់ផ្ទះក្បែរនោះ ហើយជូនដំណឹងដល់អាជ្ញាធរ ។ មិនបានប៉ុន្មាន Chandra ត្រូវបានចាប់ខ្លួន និងជាប់ឃុំនៅមជ្ឈមណ្ឌល Robert Presley ចាប់តាំងពីខែមករា ឆ្នាំ២០២០ ។

ក្នុងអំឡុងពេលកាត់ក្តី លោក Chandra អះអាងថា ក្មេងប្រុសម្នាក់ក្នុងចំណោមនោះបានទះគូទដាក់គាត់មុនរត់ចេញ ទើបធ្វើឲ្យគាត់ដេញក្មេងដោយកំហឹង បូករួមទាំងការព្រួយបារម្ភចំពោះសុវត្ថិភាពគ្រួសាររបស់គាត់ផងដែរ ។ មិនតែប៉ុណ្ណោះ មុន​ពេល​កើតហេតុ គាត់​ក៏​បាន​សារភាព​ថា​​ផឹក​ស្រា​បៀរ​អស់​ ១២ ​កំប៉ុងថែមទៀតផង ៕

ប្រែសម្រួល៖ វារី

ប្រភព៖ sputnik

ចុចអាន៖ ឯកាពេក ស្ត្រីជប៉ុនម្នាក់​​​ហៅ​ទូរស័ព្ទ​សង្គ្រោះ​បន្ទាន់​ក្លែងក្លាយ​រហូតដល់ ២,៧៦១ ដង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៨ វិនាទី មុន

FT: មជ្ឈមណ្ឌល​មេបញ្ជាការ​​​ចិន​ធំជាង​​ក្រសួងការពារ​ជាតិអាមេរិក​១០ដង និង​​​អាច​​ការ​ពារ​​​​​​ពី​ការវាយប្រហារ​​ដោយ​​នុយក្លេអ៊ែរ

សេដ្ឋកិច្ច២២ នាទីutes មុន

តម្រូវការប្រាក់កម្ចីអាជីវកម្មខ្នាតតូច ធ្លាក់ចុះនៅក្នុងត្រីមាសទី ៤

ជីវិតកម្សាន្ដ៣៧ នាទីutes មុន

Rith Omega ប្រាប់មូលហេតុដែលខ្លួនជួយលោក ប៊ុតសីហា​ និង ថៃ អតិជាតិបុត្រ វិលមកកាន់វិថីសិល្បៈ

ព័ត៌មានជាតិ៣៧ នាទីutes មុន

បានអន្តរាគមន៍​ទាន់​ពេល ស្រូវប្រាំងកសិករនៅ​ស្រុក​បាណន់ ​ស្វិតស្រពោនមានភាព​ស្រស់​បំព្រង​ឡើងវិញ

កីឡា៤១ នាទីutes មុន

Arteta ពេញចិត្តខ្លាំងទម្រង់លេងកីឡាករ​វ័យ​១៧​ឆ្នាំ Nwaneri

Sokha Hotels

ព័ត៌មានពេញនិយម