ព័ត៌មានអន្ដរជាតិ
កងទ័ពមីយ៉ាន់ម៉ាព្រមានពីជម្រើសធ្វើរដ្ឋប្រហារដើម្បីតវ៉ាការលួចបន្លំក្នុងការបោះឆ្នោត
យោធាដ៏មានឥទ្ធិពលរបស់មីយ៉ាន់ម៉ាកាលពីថ្ងៃអង្គារ ទី២៦ ខែមករា បានលើកឡើងពីជម្រើសធ្វើរដ្ឋប្រហារ ខណៈដែលខ្លួនបង្កើនការទាមទារឲ្យមានការស៊ើបអង្កេតលើការលួចបន្លំនៅក្នុងការបោះឆ្នោតក្នុងអំឡុងពេលបោះឆ្នោតកាលពីឆ្នាំមុនដែលឈ្នះដោយគណបក្សកាន់អំណាចរបស់លោកស្រី អ៊ុងសាន ស៊ូជី ។
គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) បានឈ្នះការបោះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីកាលពីខែវិច្ឆិកា ប៉ុន្តែត្រូវបានក្រុមអង្គការសិទ្ធិមនុស្សរិះគន់ថាមិនគោរពសិទ្ធិអ្នកបោះឆ្នោតនៅក្នុងតំបន់ដែលមានជម្លោះ ។

ក្រុមប្រឆាំងដែលមានសម្ព័ន្ធភាពយោធាបានជំទាស់នឹងលទ្ធផលនេះ ខណៈពេលដែលកងទ័ពបានចោទប្រកាន់ភាពមិនប្រក្រតីនៃកាតបោះឆ្នោត ដោយអះអាងថាបានរកឃើញការក្លែងបន្លំចំនួន ៨.៦ លានករណី ។
អ្នកនាំពាក្យយោធាលោកឧត្តមសេនីយ Zaw Min Tun កាលពីថ្ងៃអង្គារបានអំពាវនាវជាថ្មីដល់គណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសនេះដើម្បីផ្តល់នូវបញ្ជីឈ្មោះអ្នកបោះឆ្នោតចុងក្រោយសម្រាប់ការត្រួតពិនិត្យ និងការទាមទារដែលរហូតមកដល់ពេលនេះមិនទាន់ត្រូវបានបំពេញនៅឡើយទេ ។

លោកបានប្រាប់អ្នកយកព័ត៌មាននៅរដ្ឋធានី Naypyidaw ថា “ការមិនដោះស្រាយរឿងនេះស្របតាមច្បាប់មានន័យថានេះជាវិបត្តិនយោបាយ ។ អ្វីដែលយើងអាចនិយាយបានគឺយើងនឹងអនុវត្តតាមច្បាប់ដែលមានស្រាប់រួមទាំងរដ្ឋធម្មនុញ្ញផងដែរ” ។
ចំណែកអ្នកនាំពាក្យគណបក្ស NLD លោក Myo Nyunt បាននិយាយកាលពីថ្ងៃអង្គារថា “រដ្ឋប្រហារមិនត្រូវបានអនុញ្ញាតនៅក្រោមរដ្ឋធម្មនុញ្ញបច្ចុប្បន្នទេ ។ យើងនឹងឆ្ពោះទៅមុខដោយសន្តិភាពយោងទៅតាមច្បាប់” ។

គួរបញ្ជាក់ថា ការបោះឆ្នោតស្ទង់មតិក្នុងខែវិច្ឆិកាគឺជាការបោះឆ្នោតប្រកួតប្រជែងបើកចំហលើកទី ២ ចាប់តាំងពីប្រទេសមីយ៉ាន់ម៉ាចាប់ផ្ដើមលទ្ធិប្រជាធិបតេយ្យក្នុងឆ្នាំ ២០១១ បន្ទាប់ពីការគ្រប់គ្រងដោយរបបយោធាជិត ៥០ ឆ្នាំ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ សមាជិកសភាជាប់ឆ្នោតថ្មីនៃបក្សកាន់អំណាចរបស់មីយ៉ាន់ម៉ា ត្រូវបានបាញ់សម្លាប់
ចុចអាន ៖ គណបក្សលោកស្រី ស៊ូជី ទទួលបានអាសនៈគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលថ្មីរបស់មីយ៉ាន់ម៉ា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ