ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចោទអាមេរិក និងអង់គ្លេស ថា កំពុងគ្រប់គ្រង “របបភេរវកម្ម” នៅអ៊ុយក្រែន
ក្រសួងការបរទេសរុស្ស៊ីបានអះអាងថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស គឺជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារចុងក្រោយបំផុតលើស្ពាន គ្រីមៀ។

លើសពីនេះ ទីក្រុងមូស្គូបានចោទប្រកាន់អ៊ុយក្រែនថា ជាអ្នកនៅពីក្រោយឧប្បត្តិហេតុកាលពីព្រឹកថ្ងៃចន្ទទី១៧ខែកក្កដា ដែលបណ្តាលឲ្យជនស៊ីវិលពីរនាក់ បាត់បង់ជីវិត និងរំខានដល់ការដឹកជញ្ជូនដ៏សំខាន់រវាងឧបទ្វីបនេះ ទៅរុស្ស៊ីដីគោក។
ក្រសួងបាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “របបនៃរដ្ឋាភិបាលអ៊ុយក្រែន គឺជាភេរវករ ហើយមានសញ្ញានៃក្រុមឧក្រិដ្ឋកម្មអន្តរជាតិ។ មន្ត្រី និងបុគ្គលិកយោធាអ៊ុយក្រែន បានទទួលបញ្ជាដោយផ្ទាល់ ពីសេវាកម្មពិសេស និងអ្នកនយោបាយអាមេរិក និងអង់គ្លេស។ សហរដ្ឋអាមេរិក និងអង់គ្លេស កំពុងគ្រប់គ្រងរចនាសម្ព័ន្ធភេរវករនេះ”។
ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ស្ពាន គ្រីមៀ ត្រូវខូចខាតនៅក្នុងប្រតិបត្តិការពិសេស ដែលធ្វើឡើងរួមគ្នាដោយសេវាសន្តិសុខរបស់ប្រទេសអ៊ុយក្រែន (SBU) និងកងកម្លាំងជើងទឹក។
យោងតាមប្រភពមួយ, ហេដ្ឋារចនាសម្ព័ន្ធសំខាន់ដែលតភ្ជាប់ឧបទ្វីបជាមួយរុស្ស៊ីដីគោក ត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ជាច្រើនគ្រឿង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ កាសែតអាមេរិក៖ អ៊ុយក្រែន បាត់បង់សព្វាវុធរហូតដល់២០% ត្រឹម២សប្តាហ៍ដំបូង នៃការវាយបកទៅ រុស្ស៊ី

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?