Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ជម្លៀសប្រជាជនរាប់សែននាក់ ដោយសារព្យុះកំណាច Talim

បានផុស

នៅ

ព្យុះទីហ្វុងដ៏ខ្លាំងមួយ បានវាយប្រហារខេត្ត Guandong របស់ប្រទេសចិន ដោយមនុស្សជិត ២៣ ម៉ឺននាក់ ត្រូវជម្លៀសចេញពីផ្ទះរបស់ពួកគេ។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Talim ដែលជាព្យុះទីហ្វុងទី៤ក្នុងឆ្នាំនេះ បានបោកបក់លើឆ្នេរសមុទ្រភាគខាងត្បូង ជាមួយនឹងល្បឿនខ្យល់ជិត ១៤០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈព្យុះកំណាចនេះ ក៏បានបង្ខំឲ្យជើងហោះហើរ និងរថភ្លើងរាប់រយ ត្រូវលុបចោលផងដែរ ។

ស្របពេលជាមួយគ្នានោះ ប្រទេសវៀតណាមក៏កំពុងជម្លៀសមនុស្សប្រហែល ៣០,០០០ នាក់នៅក្នុងខេត្ត Quang Ninh និង Hai Phong ជាកន្លែងដែលគេព្យាករថា នឹងរងការវាយប្រហារពេញទំហឹង។

(រូបថត៖ AFP)

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន, អ្នកដែលត្រូវបានជម្លៀសនៅក្នុងខេត្ត Guangdong រួមមានកម្មករនៅកសិដ្ឋានចិញ្ចឹមត្រីជាង ៨០០០ នាក់ ខណៈរហូតមកដល់ពេលនេះ ត្រូវបានគេនាំឡើងគោករួចហើយផងដែរ ។

ទន្ទឹមនោះ អាជ្ញាធរ​មូលដ្ឋាន​ក៏​បាន​បញ្ជា​ឲ្យ​បិទ​តំបន់​ទេសចរណ៍​ឆ្នេរ ​រាប់សិប​កន្លែងផងដែរ បន្ទាប់ពីស្ថានីយ៍ព្យាករណ៍សមុទ្រក្នុងតំបន់បានព្រមានថា រលកកម្ពស់រហូតដល់ ៦ ម៉ែត្រ នឹងបោកបក់លើកោះហៃណាន ភាគខាងត្បូង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ Talim នឹងក្លាយជាព្យុះទីហ្វុងដំបូងគេបង្អស់បោកបក់មក វៀតណាម នៅឆ្នាំនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម