Connect with us

ព័ត៌មានអន្ដរជាតិ

បេក្ខជនមួយរូប ខាងគណបក្សភឿថៃ ប្រកាសត្រៀមខ្លួនធ្វើជា នាយករដ្ឋមន្ត្រី

បានផុស

នៅ

លោក Srettha Thavisin ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីមួយរូប ក្នុងចំណោមបេក្ខភាពទាំងបីរបស់គណបក្សភឿថៃ បានប្រកាសថា គាត់បានត្រៀមខ្លួនរួចជាស្រេចដើម្បីក្លាយជានាយករដ្ឋមន្ត្រី ប្រសិនបើគាត់ឈ្នះការជឿទុកចិត្តពីគណបក្សភឿថៃ ឲ្យកាន់តំណែងកំពូល។

លោក Srettha Thavisin (រូបថត៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Srettha បានឆ្លើយតបបែបនេះ ទៅនឹងសំណួរអ្នកកាសែត ចំពេលមានពាក្យចចាមអារ៉ាមថា គាត់នឹងត្រូវបានតែងតាំងសម្រាប់ការបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីថ្មី ជំនួសលោក Pita Limjaroenrat ខាងគណបក្សចលនាឆ្ពោះទៅមុខ។

លោក Srettha និយាយថា “នៅគណបក្សភឿថៃ យើងបានពិភាក្សាគ្នាលើបញ្ហានេះអស់រយៈពេលបួនខែមកហើយ ប្រសិនបើខ្ញុំមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ការងារនេះទេ ខ្ញុំនឹងមិនជាប់ឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីមួយរូប ក្នុងចំណោមបេក្ខភាពទាំងបីឡើយ”។

ទោះបីជាយ៉ាងណាក៏ដោយ លោកថា បញ្ហាសំខាន់ជាងនេះ គឺត្រូវពន្លឿនការបង្កើតរដ្ឋាភិបាលចម្រុះថ្មី និងវិធានការជំរុញសេដ្ឋកិច្ច។ មនុស្សជាច្រើនពិតជាមានបញ្ហា ដោយសារសេដ្ឋកិច្ចធ្លាក់ចុះ ហើយទំនួលខុសត្រូវចម្បងរបស់គណបក្សភឿថៃ គឺត្រូវយកចិត្តទុកដាក់លើបញ្ហាបន្ទាន់នេះ។

យោងតាមប្រភពពីគណបក្សភឿថៃបានឲ្យដឹងថា ក្នុងករណីដែលលោក Pita មិនអាចត្រូវបានតែងតាំងជាថ្មី សម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ឬបរាជ័យក្នុងការទទួលបានសំឡេងគ្រប់គ្រាន់នៅសភា គណបក្សភឿថៃ នឹងស្នើជាមុនឲ្យពន្យារការបោះឆ្នោតរហូតដល់សប្តាហ៍ក្រោយ ហើយនៅពេលនោះ បក្សនឹង​តែងតាំង​លោក Srettha​ ជាបេក្ខជន​នាយក​រដ្ឋមន្ត្រីផ្លូវការតែម្តង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ អ្នកគាំទ្រលោក Pita ចេញក្បួនតវ៉ា ទាមទារឲ្យសមាជិកព្រឹទ្ធសភា លាលែងតំណែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម