ព័ត៌មានអន្ដរជាតិ
UN បារម្ភខ្លាំងថា មនុស្សរាប់លាននាក់ នឹងត្រូវរងទុក្ខ ក្រោយរុស្ស៊ី ចាកចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយកាលពីថ្ងៃចន្ទ ទី១៧ ខែកក្កដាថា មនុស្សរាប់លាននាក់ដែលប្រឈមភាពអត់ឃ្លាន នឹងត្រូវរងទុក្ខ ដោយសារតែការសម្រេចចិត្តរបស់រុស្ស៊ី ចាកចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិអ៊ុយក្រែន។

លោកបានប្រាប់អ្នកសារព័ត៌មាន នៅឯទីស្នាក់ការ UN ក្នុងទីក្រុងញូវយ៉កថា ចំណាត់ការរបស់ទីក្រុងមូស្គូ នឹងវាយប្រហារដល់មនុស្សដែលត្រូវការជំនួយ នៅគ្រប់ទីកន្លែង។
លោក Guterres និយាយថា “មនុស្សរាប់រយលាននាក់ប្រឈមនឹងភាពអត់ឃ្លាន ដោយសារតែពួកគេកំពុងប្រឈមមុខនឹងវិបត្តិឡើងថ្លៃទំនិញ-ម្ហូបអាហារជាសកល ដូច្នេះហើយពួកគេនឹងរងទុក្ខវេទនា”។
ប្រមុខ UN រូបនេះបន្ថែមថា លោកសោកស្តាយយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់រុស្ស៊ី ប៉ុន្តែទោះជាយ៉ាងណា រឿងនោះនឹងមិនអាចបញ្ឈប់កិច្ចខិតខំប្រឹងប្រែងរបស់ UN ក្នុងការសម្រួលយកអាហារ និងជីពីអ៊ុយក្រែន និងរុស្ស៊ី ចូលទៅកាន់ទីផ្សារពិភពលោកបានឡើយ។

សូមបញ្ជាក់ថា កាលពីថ្ងៃចន្ទ ទី១៧ ខែកក្កដា រុស្ស៊ី បានប្រកាសផ្អាកការចូលរួមក្នុងកិច្ចព្រមព្រៀងដ៏សំខាន់មួយ ដែលអនុញ្ញាតឲ្យមានការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន។
កិច្ចព្រមព្រៀង ដែលសម្របសម្រួលដោយតួកគី និង UN កាលពីខែកក្កដាឆ្នាំ២០២២ បានផុតកំណត់ជាផ្លូវការនៅពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទ ឈានចូលថ្ងៃអង្គារ ខណៈអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ក៏បានប្រាប់អ្នកយកព័ត៌មានដែរថា ចាប់ពីពេលនេះតទៅ រុស្ស៊ីនឹងមិនបន្តកិច្ចព្រមព្រៀងនេះទៀតនោះទេ ៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ UN ចោទថា រុស្ស៊ី បន្តរារាំងការផ្តល់ជំនួយមនុស្សធម៌ទៅឲ្យជនរងគ្រោះ ដោយបាក់ទំនប់

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ