ព័ត៌មានអន្ដរជាតិ
រលកកម្តៅ ជា “ឃាតកលាក់មុខ” សម្លាប់មនុស្សបន្តបន្ទាប់ នៅអឺរ៉ុប
អ្នកជំនាញព្រមានថា រលកកម្តៅដ៏បំផ្លិចបំផ្លាញនៅអឺរ៉ុបខាងត្បូង គឺជា “ឃាតកលាក់មុខ”កំពុងសម្លាប់មនុស្សយ៉ាងច្រើន ខណៈសីតុណ្ហភាពកើនឡើងលើស ៥០ អង្សាសេ។

កម្តៅដ៏ខ្លាំង ដែលបានសម្លាប់មនុស្សនិងបង្កជាភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅ បាននាំឲ្យទីក្រុងចំនួន១៦របស់ប្រទេសអ៊ីតាលី ត្រូវប្រកាសអាសន្នអាកាសធាតុដ៏កម្រ។
បច្ចុប្បន្នអ៊ីតាលី ស្ថិតនៅក្នុងដំណាក់កាលដ៏គួរឲ្យបារម្ភ ព្រោះប្រទេសនេះ ចាប់ផ្តើមមានអ្នកបាត់បង់ជីវិតដោយសាររលកកម្តៅដ៏សាហាវដែលគេឲ្យឈ្មោះថា “Cerberus” ខណៈនៅទីក្រុងរ៉ូម អ្នកទេសចរជនជាតិអង់គ្លេស ត្រូវបានគេប្រទះឃើញដួលសន្លប់ក្រោមកម្តៅថ្ងៃដ៏ក្តៅគគុក។

ដោយឡែកនៅប្រទេសអេស្ប៉ាញឯណោះវិញបានជួបប្រទះនឹងសីតុណ្ហភាព ៤៤ អង្សាសេ ដូចគ្នាទៅនឹងប្រទេសក្រិកដែរ ខណៈរលកកម្ដៅនេះ ហាក់ដូចជាមិនមានសញ្ញាថមថយនោះទេ ។
លក្ខខណ្ឌអាកាសធាតុ ត្រូវបានគេរំពឹងថានឹងអូសបន្លាយពេលពីរសប្តាហ៍ទៀត ដោយប្រទេសស៊ីបជួបប្រទះកម្តៅ ៤១ អង្សាសេ, ក្រូអាត ៣៩ អង្សាសេ និងបារាំង ៣៤ អង្សាសេ។
ចំណែកនៅប្រទេសស្វីស អ្នកពន្លត់អគ្គិភ័យចំនួន ១៥០ នាក់ កំពុងញាប់ដៃញាប់ជើង ពន្លត់ភ្លើងឆេះព្រៃ ដែលកំពុងឆេះគ្រប់គ្រងលែងបាន ហើយរាលដាលយ៉ាងឆាប់រហ័ស។

ស្របពេលជាមួយគ្នានេះ នៅសហរដ្ឋអាមេរិក ឯណោះវិញ មនុស្សជាង១០៤លាននាក់ ត្រូវបានអជ្ញាធរ ព្រមានឲ្យប្រុងប្រយ័ត្នចំពោះកម្តៅ ខណៈរដ្ឋាភិបាលកាណាដានិយាយថា ភ្លើងឆេះព្រៃ បានឆាបឆេះយ៉ាងសន្ធោសន្ធៅលើផ្ទៃដីចំនួន ១០ លានហិកតាក្នុងឆ្នាំនេះ ហើយការខូចខាតនឹងមានបន្ថែមទៀត បើរដូវក្តៅនៅតែអូសបន្លាយ៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ពិភពលោក កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់និងរលកកម្តៅ ក្នុងពេលតែមួយ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ