Connect with us

ព័ត៌មានអន្ដរជាតិ

ប្អូនស្រី គីម ជុងអ៊ុន ថា ការបាញ់មីស៊ីល Hwasong-18 គ្រាន់តែជាសញ្ញា​ផ្ដើមការវាយលុយរបស់ កូរ៉េខាងជើង ប៉ុណ្ណោះ

បានផុស

នៅ

លោកស្រី គីម យូជុង ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយថា ការបាញ់បង្ហោះកាំជ្រួចមីស៊ីលផ្លោងអន្តរទ្វីប Hwasong-18 កាលពីថ្ងៃពុធសប្ដាហ៍មុន គឺគ្រាន់តែជាសញ្ញានៃការចាប់ផ្ដើមប្រតិបត្តិការវាយលុកយោធារបស់ទីក្រុងព្យុងយ៉ាងប៉ុណ្ណោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី គីម បានចេញសេចក្ដីថ្លែងការណ៍បែបនេះ តាមរយៈទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េ KCNA កាលពីថ្ងៃចន្ទ ដើម្បីជាការឆ្លើយតបទៅនឹងការលើកឡើងរបស់​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិកលោក Jake Sullivan ដែលបាននិយាយថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ផ្នែកការទូត ប៉ុន្តែកូរ៉េខាងជើងខ្លួនឯងទេដែលមិនចង់បានបែបនេះ ។

នៅក្នុងសេចក្ដីថ្លែងការណ៍នោះ លោកស្រី គីម បានកត់សម្គាល់ទៀតថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការអង្គុយតុចរចាជាមួយទីក្រុងវ៉ាស៊ីនតោននៅឡើយទេ ហើយលោកស្រីថែមទាំងបានផ្ដាំទៅអាមេរិកដែរថា ឲ្យឈប់រវើរវាយទៀតទៅដែលចង់ឲ្យកូរ៉េខាងជើងសម្រេចនូវការរំសាយអាវុធនុយក្លេអ៊ែរតាមរយៈវិធានការដូចជា ការផ្អាកបណ្តោះអាសន្ននៃការធ្វើសមយុទ្ធយោធារួមគ្នា និងការបន្ធូរបន្ថយទណ្ឌកម្មផ្សេងៗជាដើម ។

គួរបញ្ជាក់ថា កូរ៉េខាងជើង គ្រោងនឹងប្រារព្ធខួបលើកទី ៧០ នៃបទឈប់បាញ់សង្គ្រាមកូរ៉េឆ្នាំ ១៩៥៣ នាថ្ងៃទី ២៧ ខែកក្កដានេះ ខណៈទីក្រុងព្យុងយ៉ាងចាត់ទុកទិវាមួយនេះថាជា ជ័យជម្នះលើសហរដ្ឋអាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ដឹងទេ អាមេរិក ប្រើគ្រាប់បែកចង្កោមលើកចុងក្រោយក្នុងឆ្នាំណា និងនៅ ប្រទេសណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម