Connect with us

ព័ត៌មានអន្ដរជាតិ

តារាសម្តែងតួអង្គ James Bond ទទួលមរណភាព

បានផុស

នៅ

តួអង្គ០០៧ លោក Sir Sean Connery បានទទួលមរណភាពក្នុងអាយុ៩០ឆ្នាំនៅទីក្រុង Nassau នៃប្រទេស បាហាម៉ាស់។

តារាសម្តែងជនជាតិស្កុតឡែនរូបនេះត្រូវបានគេស្គាល់ច្បាស់ដោយសារការសម្ដែងជាតួ James Bond ដោយលោកបានសម្តែងក្នុងខ្សែភាពយន្តបែបចារកម្មនេះចំនួន៧រឿង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជីពសម្ដែងរបស់គាត់មានរយៈពេល៥ទសវត្សរ៍ហើយគាត់បានឈ្នះពានរង្វាន់អូស្ការក្នុងឆ្នាំ១៩៨៨សម្រាប់ការដើរតួនៅក្នុងរឿង The Untouchables។

ខ្សែភាពយន្តផ្សេងទៀតរបស់លោក Sir Sean រួមមាន The Hunt for Red October, Highlander, Indiana Jones and the Last Crusade និង The Rock ជាដើម។

លោក Sir Sean មកពីតំបន់ Fountainbridge ក្នុងទីក្រុង Edinburgh បានសម្តែងជាតួ James Bond លើកដំបូងក្នុងខ្សែភាពយន្ត Dr No នៅឆ្នាំ១៩៦២ហើយបានបន្តបង្ហាញខ្លួនក្នុងខ្សែភាពយន្តផ្លូវការចំនួន៥ផ្សេងទៀតនិងខ្សែភាពយន្តក្រៅផ្លូវការមួយមានចំណងជើងថា Never Say Never Again នៅឆ្នាំ១៩៨៣។

គាត់ត្រូវបានគេចាត់ទុកថាជាតារាសម្តែងឆ្នើមដែលបានលេងជាតួអង្គ០០៧៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម