Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ថា អាមេរិក កំពុងប្រើប្រាស់ទឹកដី អ៊ុយក្រែន ដើម្បីបោះចោលអាវុធ​ចាស់ៗរបស់ខ្លួន

បានផុស

នៅ

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអាមេរិក លោក Anatoly Antonov បាននិយាយថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការបញ្ជូនគ្រាប់បែកចង្កោមទៅដល់រដ្ឋាភិបាលទីក្រុងកៀវ គឺបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមប្រើប្រាស់ទឹកដីអ៊ុយក្រែនដើម្បីបោះចោលសព្វាវុធចាស់ៗរបស់ខ្លួន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឯកអគ្គរដ្ឋទូតបានកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើបណ្តាញ Telegram របស់ស្ថានទូតរុស្ស៊ីថា “ពិតណាស់ ជំហរបញ្ជូនគ្រាប់បែកចង្កោមបង្ហាញពីអាកប្បកិរិយាយ៉ាងល្អឥតខ្ចោះរបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន ប៉ុន្តែរដ្ឋាភិបាលទីក្រុងកៀវមិនដឹងទេថា ទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើអ្វីដាក់លើទឹកដីរបស់ពួកគេនោះ” ។

លោក Antonov បាន​ចង្អុល​បង្ហាញទៀតថា “រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនចង់ប្រើទឹកដីអ៊ុយក្រែនដើម្បីបោះចោលសព្វាវុធចាស់ៗរបស់ខ្លួន, ប្រែក្លាយដីដែលមានជីជាតិរបស់សហភាពសូវៀតទៅជា “កន្លែងកប់ខ្មោច ” ដែលពិបាកក្នុងការរស់នៅ ជាពិសេសគ្រាប់បែកចង្កោមដែលមិនទាន់ផ្ទុះរបស់អាមេរិក ក៏ដូចជាគំនរដែកដែលឆេះខ្លោចពីរថក្រោះខ្លារខិន Leopard ផលិតដោយអាល្លឺម៉ង់ រួមជាមួយសម្ភារៈលោកខាងលិចផ្សេងទៀត នឹងនៅតែមាននៅក្នុងទឹកដីរបស់អ៊ុយក្រែន” ។

សហរដ្ឋអាមេរិកបានប្រកាសផែនការបញ្ជូនគ្រាប់បែកចង្កោមទៅកាន់អ៊ុយក្រែននៅថ្ងៃទី៧ ខែកក្កដា ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អង្គការសហប្រជាជាតិ និងសម្ព័ន្ធមិត្តមួយចំនួនរបស់ទីក្រុងវ៉ាស៊ីនតោនបានប្រឆាំងនឹងការសម្រេចចិត្តនេះ ខណៈសមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ជាច្រើន​ក៏​មិន​យល់ស្រប​នឹង​ផែនការ​របស់​រដ្ឋបាល​លោក Joe Biden ផងដែរ ។

គួរបញ្ជាក់ថា ការប្រើប្រាស់គ្រាប់បែកចង្កោមក៏ត្រូវបានថ្កោលទោសដោយអង្គការសិទ្ធិមនុស្សអន្តរជាតិជាច្រើនផងដែរ ដោយសារតែគ្រាប់បែកប្រភេទនេះរហូតដល់ ៤០ ភាគរយ​មិនផ្ទុះភ្លាមៗនោះទេ ប៉ុន្តែវា​អាចសម្លាប់មនុស្ស ឬបណ្តាលឲ្យពិការនៅ​ប៉ុន្មាន​ឆ្នាំ​ ឬ​ច្រើន​ទសវត្សរ៍ បន្ទាប់​ពី​វារាយប៉ាយ ។ ជាក់ស្ដែងចាប់តាំងពីសង្គ្រាមលោកលើកទី ២ មក គ្រាប់បែកចង្កោមបានសម្លាប់ជនស៊ីវិលប្រមាណពី ៥៦,៥០០ នាក់ទៅ ៨៦,៥០០ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ TASS

ចុចអាន ៖ ដឹងទេ អាមេរិក ប្រើគ្រាប់បែកចង្កោមលើកចុងក្រោយក្នុងឆ្នាំណា និងនៅ ប្រទេសណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តសៀមរាបប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកក្រោមប្រធានបទ “ទេសចរណ៍ និងសន្តិភាព”

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាលជាមួយនិវត្តជន តាមមន្ទីរអង្គភាពជុំវិញខេត្ត-ក្រុង-ស្រុក ខេត្តកំពង់ស្ពឺ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​អ៊ីស្រាអែល​អះអាងថាខ្លួន​សម្លាប់​លោក Nasrallah​មេដឹកនាំ​ហេស​បូឡា​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កូរ៉េ​ខាង​ជើង​ចាប់​ផ្តើម​បោះពុម្ព​កាសែត​ជា​ភាសា​អង់គ្លេស​ឡើង​វិញ ខណៈ​ជន​បរទេស​ចូល​មក​វិញ

Sokha Hotels

ព័ត៌មានពេញនិយម