ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្រ្ត៖ ព្យុះព្រះអាទិត្យ នឹងជះឥទ្ធិពលមកភពផែនដី លឿនជាងការរំពឹងទុក
ក្រុមអ្នកវិទ្យាសាស្រ្តជឿថា ព្រះអាទិត្យកំពុងធ្វើសកម្មភាពជិតឈានដល់ចំណុចគ្រោះថ្នាក់ ហើយនឹងបង្កជាព្យុះកម្តៅ លឿនជាងការរំពឹងទុកពីមុនទៅទៀត។

រៀងរាល់មួយទសវត្សរ៍ម្តង ព្រះអាទិត្យនឹងបង្កើតកម្តៅក្នុងកម្រិតផ្សេងៗ ដែលទាំងអស់នេះគឺត្រូវបានផ្សារភ្ជាប់ជាមួយនឹង តំបន់ជាច្រើនដែលលេចឡើងនៅលើផ្ទៃព្រះអាទិត្យ ខណៈតំបន់ខ្មៅទាំងប៉ុន្មាន ដែលខ្លះអាចមានទំហំប៉ុនផែនដី ឬធំជាងនេះ ត្រូវបានជំរុញដោយដែនម៉ាញេទិចរបស់ព្រះអាទិត្យ។
ដំបូងឡើយ ក្រុមអ្នកវិទ្យាសាស្រ្តព្យាករថា ព្យុះព្រះអាទិត្យដ៏ខ្លាំងមួយ នឹងជះឥទ្ធិពលដល់ភពផែនដីនៅឆ្នាំ២០២៥ ដោយសារព្រះអាទិត្យឈានដល់ចំណុចកំពូលនៃវដ្តរបស់វា ឬគេស្គាល់ថា Solar Cycle 25 ប៉ុន្តែឥឡូវនេះ អ្នកជំនាញអះអាងថា ព្យុះទំនងជានឹងកើតឡើងនៅពាក់កណ្តាលឬនៅចុងឆ្នាំ២០២៤វិញ។

លោក Mark Miesch អ្នកវិទ្យាសាស្ត្រស្រាវជ្រាវនៅ មជ្ឈមណ្ឌលព្យាករអាកាសធាតុអវកាសបានប្រាប់ CNN ថា “ព្យុះព្រះអាទិត្យគឺខុសពីព្យុះសង្ឃរា។ ព្យុះសង្ឃរាអូសបន្លាយពេលពីរបីខែ តែព្យុះព្រះអាទិត្យ គឺយូរជាងនេះ អាចឈានដល់ឆ្នាំ”។
ទន្ទឹមនោះ ព្យុះព្រះអាទិត្យ អាចជះឥទ្ធិពលដល់បណ្តាញអគ្គិសនី GPS អាកាសចរណ៍ និងផ្កាយរណបនៅក្នុងគន្លងផែនដីទាប ហើយព្រឹត្តិការណ៍បែបនេះ ក៏អាចបណ្តាលឲ្យដាច់វិទ្យុ និងរំខានដល់បេសកកម្មអវកាសផងដែរ។
ជាក់ស្ដែង វាធ្លាប់បានកើតឡើងនៅឆ្នាំ ២០២២ ដែលកាលនោះបរិយាកាសខាងក្រៅរបស់ផែនដីឡើងកម្តៅខ្លាំង ដោយបណ្តាលឲ្យផ្កាយរណប Starlink ចំនួន ៣៨ ក្នុងចំណោម ៤៩ ត្រូវបានឆេះ ៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ អ្នកវិទ្យាសាស្រ្តព្រមានថា ព្យុះព្រះអាទិត្យដ៏ធំ នឹងវាយប្រហារភពផែនដី

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ