Connect with us

ព័ត៌មានអន្ដរជាតិ

ស្គាល់អត្តសញ្ញាណទាហានអាមេរិក ដែលរត់ឆ្លងកាត់តំបន់គ្មានយោធា ចូលកូរ៉េខាងជើង

បានផុស

នៅ

ទាហានអាមេរិកម្នាក់ បានឆ្លងកាត់តំបន់គ្មានយោធា ដែលពុះចែកប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូងដោយមិនមានការអនុញ្ញាត កាលពីថ្ងៃអង្គារទី១៨ខែកក្កដា ប៉ុន្តែគាត់ធ្វើសកម្មភាពនេះ ដោយចេតនា។

ទាហាននៅតំបន់គ្មានយោធា (រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​អាមេរិកនិយាយ​ថា ទាហាន​រូប​នោះ​កំពុង​ធ្វើ​ដំណើរតាមលក្ខណៈស៊ីវិល​នៅភូមិ Panmunjom ក្នុងកម្មវិធីធ្វើដំណើរមួយដែលគេរៀបចំ ដើម្បីផ្តល់ឱកាសទៅមើល ទាហានកូរ៉េខាងត្បូងឲ្យបានជិត នៅក្នុងតំបន់ដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រី​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​គាត់​ឆ្លង​កាត់​នោះ​ទេ ប៉ុន្តែ​​និយាយ​ថា អាជ្ញាធរ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង ​បាន​ចាប់​គាត់​ទៅ​ឃុំ​ឃាំងហើយ។

ទាហាននៅតំបន់គ្មានយោធា (រូបថត៖ NBC)

មន្ទីរបញ្ចកោណបានបញ្ជាក់អត្តសញ្ញាណទាហានរូបនោះថា មានឈ្មោះ King Travis ដែលចូលបម្រើកងទ័ពតាំងពីខែមករា ឆ្នាំ២០២១មក ហើយគាត់ជាទាហានថ្នាក់ទី២ នៅផ្នែកទ័ពសេះ ដោយមានឯកទេសខាងឈ្លបយកការណ៍។

ស្របពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និយាយថា “ខ្ញុំពិតជាមានការព្រួយបារម្ភជាទីបំផុត អំពីសុខុមាលភាពកងទ័ពរបស់យើង។ ដូច្នេះហើយ យើងនឹងនៅតែផ្តោតលើរឿងនេះ ហើយម្តងទៀត នឹងមានព័ត៌មានក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ”។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin (រូបថត៖ AP)

គួរបញ្ជាក់ថា មន្ត្រី​ក្រសួងការបរទេស​អាមេរិក តែងតែ​ណែនាំ​កុំឲ្យ​ធ្វើដំណើរ​ទៅកាន់ប្រទេ​កូរ៉េខាងជើង​ ដោយព្រមានអំពីហានិភ័យធ្ងន់ធ្ងរនៃការចាប់ខ្លួន និងការឃុំឃាំងរយៈពេលវែង។

តំបន់គ្មានយោធា (DMZ) គឺជាតំបន់មួយក្នុងចំណោមតំបន់ដែលមានកងកម្លាំងយាមកាមរឹងមាំបំផុតនៅលើពិភពលោក ហើយវា​ពោរពេញ​ទៅ​ដោយ​គ្រាប់​មីន ព័ទ្ធជុំវិញ​ដោយ​របង​អគ្គិសនី និង​លួសបន្លា ព្រមទាំងបំពាក់​កាមេរ៉ា​ឃ្លាំមើលផងដែរ ជាពិសេសឆ្មាំប្រដាប់អាវុធ ឈរជើងឃ្លាំមើល ២៤ ម៉ោងក្នុងមួយថ្ងៃតែម្ដង ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC, NHK

ចុចអាន៖ កូរ៉េខាងជើងត្រូវបានគេឃើញដំឡើងឧបករណ៍បំពងសំឡេងជាថ្មីនៅព្រំដែនខណៈអ្នករត់ចោលស្រុកបន្តបង្ហោះខិត្តប័ណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម