Connect with us

ព័ត៌មានអន្ដរជាតិ

ធម្មជាតិកំពុងសងសឹកមនុស្សវិញ ដោយភពផែនដី ប្រកាសអាសន្នគ្រោះមហន្តរាយ

បានផុស

នៅ

តំបន់ធំៗនៃទ្វីបអឺរ៉ុបភាគខាងត្បូង និងខាងកើត ត្រូវប្រកាសអាសន្នអំពីរលកកម្តៅ ខណៈអង្គការឧតុនិយមពិភពលោក (WMO) ក៏បានព្រមាន អំពីការកើនឡើងហានិភ័យនៃមនុស្សស្លាប់ផងដែរ បន្ទាប់ពីអាកាសធាតុកាចសាហាវកំពុងគ្របដណ្តប់ទ្វីបអាស៊ី និងសហរដ្ឋអាមេរិក ។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កោះ Sardinia នៃប្រទេសអ៊ីតាលី បានជួបប្រទះសីតុណ្ហភាពខ្ពស់ជាង ៤៧ អង្សាសេកាលពីថ្ងៃអង្គារ ហើយអ្នកព្យាករនិយាយថា សីតុណ្ហភាពអាចឡើងលើស ៤០ អង្សាសេនៅក្នុងទីក្រុងមួយចំនួនរបស់អ៊ីតាលី ដូចជា Lazio ជាដើម។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ មជ្ឈមណ្ឌលសម្របសម្រួលការឆ្លើយតបបន្ទាន់ របស់សហភាពអឺរ៉ុប ក៏បានចេញការជូនដំណឹងពណ៌ក្រហម សម្រាប់សីតុណ្ហភាពខ្ពស់នៅក្នុងតំបន់ដ៏នៃប្រទេសអ៊ីតាលី ភាគឦសានប្រទេសអេស្ប៉ាញ ក្រូអាត ស៊ែប៊ី ភាគខាងត្បូងប្រទេសបូស្នៀ-ហឺហ្សេហ្គោវីណា និងម៉ុងតេណេក្រូ។

នៅអ៊ីតាលី បុគ្គលិកការពារជនស៊ីវិល បានតាមឃ្លាំមើលមនុស្សនៅកណ្តាលទីក្រុងរ៉ូម ខណៈក្រុមកាកបាទក្រហមនៅព័រទុយហ្គាល់ បានប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីព្រមានប្រជាជនកុំឲ្យទុកសត្វចិញ្ចឹម ឬកុមារនៅក្នុងឡានដែលចតចោល ។ ចំណែកប្រទេសក្រិក អ្នកស្ម័គ្រចិត្ដបានចែកទឹកផឹក ហើយនៅអេស្ប៉ាញវិញ ពួកគេបានដាស់តឿនប្រជាជន ឲ្យចេះពីរបៀបដកដង្ហើមក្នុងពេលមានផ្សែងពីភ្លើងឆេះព្រៃ។

(រូបថត៖ Time News)

ដោយឡែក ប្រទេសជប៉ុន បានចេញការព្រមានអំពីជំងឺដាច់សរសៃឈាមខួរក្បាល នៅខេត្តចំនួន៣២ក្នុងចំណោម៤៧ ខណៈមនុស្សយ៉ាងតិច៦០នាក់ កំពុងទទួលការព្យាបាលជំងឺនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ​នៅ​តំបន់​អាស៊ី សីតុណ្ហភាព​ខ្ពស់បំផុតក្នុង​កំណត់ត្រា ​បាន​បង្ក​ជា​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំងក្លា ។ ជាក់ស្ដែងមនុស្សជិត ២៦ ម៉ឺននាក់ត្រូវបានជម្លៀស នៅភាគខាងត្បូងប្រទេសចិន និងវៀតណាម មុនពេលព្យុះទីហ្វុង Talim បោកបក់មកដល់ ។

គួរបញ្ជាក់ថា អ្នកវិទ្យាសាស្ត្របានព្រមានជាយូរមកហើយពីការបម្រែបម្រួលអាកាសធាតុ ដែលបណ្តាលមកពីការបំភាយឧស្ម័នផ្ទះកញ្ចក់ ភាគច្រើនពីការដុតឥន្ធនៈហ្វូស៊ីល នឹងធ្វើឲ្យរលកកម្តៅកើតឡើងកាន់តែញឹកញាប់ ធ្ងន់ធ្ងរ និងកាចសាហាវ ។ ក្នុងនោះពួកគេនិយាយថា រដ្ឋាភិបាលនានា ចាំបាច់ត្រូវចាត់វិធានការម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយការបំភាយឧស្ម័ន ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ រលកកម្តៅ ជា “ឃាតកលាក់មុខ” សម្លាប់មនុស្សបន្តបន្ទាប់ នៅអឺរ៉ុប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

មីយ៉ាន់ម៉ារងការខូចខាតធ្ងន់ធ្ងរទូទាំងប្រទេស ខណៈចំនួនអ្នកស្លាប់បន្តកើនឡើង

ព័ត៌មានជាតិ១០ នាទីutes មុន

កម្ពុជាបានទទួលបានការសាទរលើការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មពី WTO ​

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

អាជ្ញាធរ​ក្រុង​បាងកក​ ប្រកាស​ថា ខុនដូ​ចំនួន​៦​គ្មាន​សុវត្ថិភាព​ទៀត​ឡើយ​​បន្ទាប់​ពី​រញ្ជួយ​ដី

សន្តិសុខសង្គម២២ នាទីutes មុន

សំណុំរឿងឃាតកម្ម សម្លាប់ក្មេងស្រីនៅស្រុកអង្គរជុំ នគរបាលខេត្តសៀមរាប បង្ក្រាបបានហើយ

ព័ត៌មានជាតិ២៤ នាទីutes មុន

ខេត្ត​កំពង់ចាម​ជា​ខេត្តដំបូងគេ​ បញ្ចប់ការងារវាស់វែងដីធ្លី​ជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម