ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្ត្រក្រិក រកឃើញដើមឈើមានអាយុកាល២០លានឆ្នាំ
អ្នកវិទ្យាសាស្ត្រក្រិកនៅលើកោះ Lesbos និយាយថា ពួកគេបានរកឃើញដើមឈើរឹងដូចថ្មដ៏កម្រមួយដើម ដែលមែកនិងឫសរបស់វានៅដដែលបន្ទាប់ពីរយៈពេល២០លានឆ្នាំ។

ដើមឈើនេះត្រូវបានគេរកឃើញក្នុងអំឡុងការស្ថាបនាផ្លូវនៅក្បែរព្រៃបុរាណមួយ ដែលត្រូវបានគេអះអាងថាមានអាយុកាលរាប់លានឆ្នាំមកហើយ នៅលើកោះភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ ហើយត្រូវបានដឹកចេញពីកន្លែងនោះដោយប្រើដែកអបនិងជើងទម្រពិសេស។
សាស្រ្តាចារ្យ Nikos Zouros មកពីសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិនៃព្រៃឈើបុរាណកោះ Lesbos បាននិយាយថា វាជាលើកដំបូងហើយដែលដើមឈើត្រូវបានគេរកឃើញនៅក្នុងស្ថានភាពល្អបែបនេះ ចាប់តាំងពីការជីករុករកបានចាប់ផ្តើមក្នុងឆ្នាំ១៩៩៥មក។

លោកនិយាយថា “វាគឺជាការរកឃើញតែមួយគត់។ វាត្រូវបានអភិរក្សនៅក្នុងស្ថានភាពដ៏ល្អឥតខ្ចោះហើយពីការសិក្សាអំពីហ្វូស៊ីល យើងនឹងអាចកំណត់ប្រភេទដើមឈើនោះបាន”។
ព្រៃបុរាណក្នុងទំហំផ្ទៃដី១៥,០០០ហិកតារបស់កោះ Lesbos ដែលត្រូវបានការពារដោយអង្គការ UNESCO គឺកកើតឡើងដោយការផ្ទុះភ្នំភ្លើងកាលពី២០លានឆ្នាំមុន ដែលបានបំផ្លាញប្រព័ន្ធអេកូឡូស៊ីព្រៃឈើត្រូពិករបស់កោះនេះ។

ដើមឈើរឹងដូចថ្មនេះ ត្រូវបានការពារដោយស្រទាប់ផេះភ្នំភ្លើងយ៉ាងក្រាស់។ ស្លឹកនៃដើមឈើហូបផ្លែមួយចំនួនធំក៏ត្រូវបានគេរកឃើញនៅកន្លែងតែមួយផងដែរ រួមជាមួយឆ្អឹងសត្វមកពីតំបន់នានា៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Tuoi Tre

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ