Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស ៩ ​នាក់​នៅ វៀតណាម ពុលអន្ទង់

បានផុស

នៅ

មនុស្ស ៩ នាក់បានពុលអន្ទង់ បន្ទាប់ពីបរិភោគសាច់នេះនៅភោជនីយដ្ឋានមួយកន្លែងក្នុងសង្កាត់ Phuc Tho នៃទីក្រុងហាណូយ ខណៈមនុស្ស ៨ នាក់ត្រូវចូលសម្រាកព្យាបាលមន្ទីរពេទ្យ និងម្នាក់ទៀតសម្រាកព្យាបាលនៅផ្ទះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ មនុស្សចំនួន ៣ នាក់ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលត្រួតពិនិត្យជាតិពុលរបស់មន្ទីរពេទ្យ Bach Mai ហើយការវិនិច្ឆ័យបង្ហាញថា គឺបណ្ដាលមកពី “ជាតិពុលរបស់អន្ទង់” ។

អ្នកជំងឺម្នាក់ក្នុងចំណោមអ្នកជំងឺទាំងអស់បាននិយាយថា មនុស្សសរុប ៩ នាក់បានញ៉ាំអន្ទង់ក្នុងពិធីជប់លៀងមួយកាលពីថ្ងៃសុក្រសប្ដាហ៍មុន ប៉ុន្តែមានម្នាក់សម្រាកព្យាបាលនៅផ្ទះ ព្រោះមានរោគសញ្ញាស្រាលជាងគេ ។

អ្នកជំងឺបានឲ្យដឹងទៀតថា “នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ខ្ញុំ​បាន​ញ៉ាំ​អន្ទង់ ។ ៤ ម៉ោងបន្ទាប់ពីញ៉ាំវា ខ្ញុំអស់កម្លាំង ទន់ដៃ-ជើង ឈឺក្បាល ក្អួត រាគ និងស្ពឹកអណ្ដាត ទើបគ្រួសារប្រញាប់បញ្ជូនខ្ញុំទៅមន្ទីរពេទ្យ ហើយអ្នកជំងឺផ្សេងៗទៀតក៏មានរោគសញ្ញានៃការឈឺសាច់ដុំ ទន់ដៃ-ជើង ស្ពឹកសាច់ដុំថ្គាម និងស្ពឹកអណ្ដាតដូចខ្ញុំដែរ” ។

ពាក់ព័ន្ធនឹងករណីពុលអន្ទង់ខាងលើ លោកវេជ្ជបណ្ឌិត Nguyen Trung Nguyen នាយកមជ្ឈមណ្ឌលគ្រប់គ្រងជាតិពុលបាននិយាយថា អ្នកជំងឺទាំង ៣ នាក់ដែលកំពុងព្យាបាលនៅមន្ទីរពេទ្យស្ថិតក្នុងស្ថានភាពប្រក្រតី ហើយកំពុងទទួលការព្យាបាលបន្ថែមទៀតផងដែរ ។

រូបតំណាង

លោកបញ្ជាក់ថា ការពុលអន្ទង់គឺជារឿងធម្មតាក្នុងចំណោមករណីពុលអាហារសមុទ្រប៉ុណ្ណោះ ។ ចំណែកឯរោគសញ្ញាទូទៅនៃការពុលអន្ទង់មានដូចជា រាគ ក្អួត ឈឺពោះ និងសាច់ដុំកន្ត្រាក់ ហើយនឹងលេចឡើងពី ២ ទៅ ៦ ម៉ោង បន្ទាប់ពីការបរិភោគ ។ លើសពីនេះ លោក Nguyen ​បាន​ណែនាំ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​បរិភោគ​អន្ទង់​ក្នុង​បរិមាណ​ច្រើន ជាពិសេសគ្រឿងក្នុងរបស់វាតែម្ដង ៕

ប្រែសម្រួល៖ វារី

ប្រភព៖ tuoitrenews

ចុចអាន៖ ប្ដីប្រពន្ធមួយគូនៅ ម៉ាឡេស៊ី ពុលត្រីកំពត បន្ទាប់ពីទទួលទានលើកដំបូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ នាទីutes មុន

នគរបាលខណ្ឌពោធិ៍សែនជ័យ ចុះល្បាតតាមភូមិសាស្ត្រ ឃាត់ខ្លួនក្មេងទំនើង ៥ នាក់

ព័ត៌មានជាតិ៨ នាទីutes មុន

កម្ពុជា-វៀតណាម រៀបចំតាំងពិព័រណ៍ផលិតផលសក្តានុពលរួមគ្នារយៈពេល៥ថ្ងៃ នៅក្នុងខេត្តមណ្ឌលគិរី

សេដ្ឋកិច្ច៩ នាទីutes មុន

គម្រោងសាងសង់ផ្លូវក្រវាត់ព្រំដែន សម្រេចបានលទ្ធផលមួយចំនួន បន្ទាប់ពីបើកការដ្ឋានជិត ២ ខែ

ព័ត៌មានជាតិ៩ នាទីutes មុន

ឡើង​ដឹកនាំ​ជា​​អភិបាល​​ខេត្ត​ព្រះសីហនុបន្តពី​លោក គួច ចំរើន លោក ម៉ាង ស៊ីណេត ប្រាប់​ពី​ផែនការ​ក្នុង​ការ​ដឹកនាំ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ

សន្តិសុខសង្គម១២ នាទីutes មុន

នគរបាលខណ្ឌជ្រោយចង្វារឃាត់ខ្លួនក្រុមបង្ហោះម៉ូតូតាមផ្លូវសាធារណៈ៧នាក់

Sokha Hotels

ព័ត៌មានពេញនិយម