Connect with us

ព័ត៌មានអន្ដរជាតិ

ជំងឺធ្ងន់ធ្ងរចំនួន ៣ នឹងកើតលើមនុស្សជាតិដែលរងគ្រោះដោយគ្រាប់បែក​ចង្កោម

បានផុស

នៅ

ពិភពលោកកំពុងសម្ដែងក្ដីព្រួយបារម្ភយ៉ាងខ្លាំង ពាក់ព័ន្ធទៅនឹងរឿងរ៉ាវគ្រាប់បែកចង្កោមដែលអាមេរិកប្រកាលផ្ដល់ទៅឲ្យអ៊ុយក្រែន ដោយសារតែវាក៏ត្រូវបានគេចាត់ទុកថាជាអាវុធប្រល័យលោកមួយប្រភេទផងដែរ ជាពិសេសជំងឺ និងហានិភ័យដែលកើតចេញពីអាវុធដ៏សាហាវមួយនេះ ។

លោកស្រី Helen Caldicott
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកស្រីបណ្ឌិត Helen Caldicott ដែលជាសកម្មជនសន្តិភាពពិភពលោក បានប្រាប់សារព័ត៌មាន Sputnik ថា គ្រាប់បែកចង្កោមដែលជាប្រភេទអាវុធមានជាតិវិទ្យុសកម្មនៅលើក្បាលគ្រាប់ នឹងបង្កជំងឺធ្ងន់ធ្ងរចំនួន ៣ ទៅលើមនុស្សជាតិដែលរងគ្រោះពីអាវុធដ៏ប្រល័យមួយនេះ ។

លោកស្រី Caldicott បានបញ្ជាក់ថា ជំងឺធ្ងន់ធ្ងរចំនួន ៣ ដែលបង្កទៅដល់ជនរងគ្រោះពីគ្រាប់បែកចង្កោមរបស់អាមេរិកបញ្ជូនទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវ មានដូចជា ជំងឺមហារីកធ្ងន់ធ្ងរ ខូចហ្សែន និងខូចទ្រង់ទ្រាយពីកំណើតអស់មួយជីវិត ដោយសារតែកម្រិតជាតិវិទ្យុសកម្មរបស់វា ។

សហរដ្ឋអាមេរិកបានប្រកាសផែនការបញ្ជូនគ្រាប់បែកចង្កោមទៅកាន់អ៊ុយក្រែននៅថ្ងៃទី៧ ខែកក្កដា ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អង្គការសហប្រជាជាតិ និងសម្ព័ន្ធមិត្តមួយចំនួនរបស់ទីក្រុងវ៉ាស៊ីនតោនបានប្រឆាំងនឹងការសម្រេចចិត្តនេះ ខណៈសមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ជាច្រើន​ក៏​មិន​យល់ស្រប​នឹង​ផែនការ​របស់​រដ្ឋបាល​លោក Joe Biden ផងដែរ ។

គួរបញ្ជាក់ថា ការប្រើប្រាស់គ្រាប់បែកចង្កោមក៏ត្រូវបានថ្កោលទោសដោយអង្គការសិទ្ធិមនុស្សអន្តរជាតិជាច្រើនផងដែរ ដោយសារតែគ្រាប់បែកប្រភេទនេះរហូតដល់ ៤០ ភាគរយ​មិនផ្ទុះភ្លាមៗនោះទេ ប៉ុន្តែវា​អាចសម្លាប់មនុស្ស ឬបណ្តាលឲ្យពិការនៅ​ប៉ុន្មាន​ឆ្នាំ​ ឬ​ច្រើន​ទសវត្សរ៍ បន្ទាប់​ពី​វារាយប៉ាយ ។ ជាក់ស្ដែងចាប់តាំងពីសង្គ្រាមលោកលើកទី ២ មក គ្រាប់បែកចង្កោមបានសម្លាប់ជនស៊ីវិលប្រមាណពី ៥៦,៥០០ នាក់ទៅ ៨៦,៥០០ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ដឹងទេ អាមេរិក ប្រើគ្រាប់បែកចង្កោមលើកចុងក្រោយក្នុងឆ្នាំណា និងនៅ​ប្រទេសណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៧ នាទីutes មុន

Cristian ចាត់​ទុក​ការ​ស្នាក់​នៅ​កម្ពុជា​លើស​ពី​ អាជីពបាល់ទាត់

ព័ត៌មានជាតិ៩ នាទីutes មុន

​​បំពាក់ភ្លើង​សូឡា​​​តាម​ផ្លូវ​ជាតិលេខ ៦ ពី​​ព្រំប្រទល់​ខេត្តកំពង់ចាមដល់​ខេត្តសៀមរាប សម្រួល​ធ្វើ​ដំណើរ​ពេលយប់ដល់​ពលរដ្ឋ​

សេចក្ដីជូនដំណឹង១០ នាទីutes មុន

រីករាយជាមួយការផ្តល់ជូនដ៏អស្ចារ្យរបស់ណាហ្គាវើលដ៍ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

អ្នក​ស្លាប់​ព្រោះ​រញ្ជួយ​ដី​នៅ​មីយ៉ាន់ម៉ា មាន​លើស​ពី ៣ ០០០​នាក់​ហើយ

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

ពិភពលោកបង្ហាញសាមគ្គីភាព សម្រុកបញ្ជូនក្រុមសង្គ្រោះនិងជំនួយមនុស្សធម៌ ទៅមីយ៉ាន់ម៉ា

Sokha Hotels

ព័ត៌មានពេញនិយម