ព័ត៌មានអន្ដរជាតិ
Breaking News! សភា ថៃ ចាប់ផ្ដើមសម័យប្រជុំរួមគ្នាជុំទី ២ ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី
សម័យប្រជុំរួមគ្នានៃរដ្ឋសភា និងព្រឹទ្ធសភាថៃដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីជុំទី ២ បានចាប់ផ្ដើមហើយនៅថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០២៣ នេះ ខណៈក្រុមចម្រុះទាំង ៨ ដែលដឹកនាំដោយគណបក្សចលនាឆ្ពោះទៅមុខ បានសម្រេចចិត្តបន្តតែងតាំងលោក Pita Limjaroenrat ជាបេក្ខជននាយករដ្ឋមន្ត្រីតែម្នាក់ឯងដដែលកាលពីពេលវេលាម៉ោង ៩ និង ៣៨ នាទីព្រឹកនេះ ។
លោក Pita បានបរាជ័យក្នុងការបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីថៃកាលពីជុំទី ១ នៅក្នុងសម័យប្រជុំរួមគ្នានៃរដ្ឋសភា និងព្រឹទ្ធសភាកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ដោយទទួលបានសំឡេងត្រឹមតែ ៣២៤ ប៉ុណ្ណោះ ពោលមិនគ្រប់សំឡេង ៣៧៦ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីនោះទេ ខណៈមានសំឡេងជំទាស់ចំនួន ១៨២ និងអនុបវាទ ១៩៩ ។
ទោះយ៉ាងណា ប្រសិនបើគណបក្សរបស់លោក Pita នៅតែមិនទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់នៅក្នុងការបោះឆ្នោតជុំបន្ទាប់ទៀតនោះ លោកនឹងអនុញ្ញាតឲ្យដៃគូធំទី ២ គឺបក្សភឿថៃចូលកាន់តំណែងជាមេដឹកនាំសម្ព័ន្ធភាពមួយនេះ ហើយលោកក៏គាំទ្រឲ្យមានបេក្ខភាពនាយករដ្ឋមន្ត្រីមកពីភឿថៃផងដែរ ។
ចំណែកដើមចមធ្វើឲ្យសមាជិកព្រឹទ្ធសភាជាច្រើនបានបដិសេធមិនបោះឆ្នោតឲ្យលោក Pita ធ្វើជានាយករដ្ឋមន្ត្រីកាលពីជុំទី១ នោះ គឺដោយសារតែគោលបំណងធ្វើវិសោធនកម្មមាត្រាទី ១១២ នៃក្រមព្រហ្មទណ្ឌ ឬច្បាប់ប្រមាថព្រះមហាក្សត្ររបស់បក្សចលនាឆ្ពោះទៅមុខ ៕
អត្ថបទ ៖ ជីវ័ន្ត
ចុចអាន ៖ ហេតុអ្វីលោក Pita បរាជ័យក្នុងការបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រី ថៃ ជុំទី១?
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ