Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ត្រៀមបញ្ជូន រ៉ុកកែត “បិសាចជញ្ជក់ឈាម” ទៅឲ្យ អ៊ុយក្រែន

បានផុស

នៅ

អាមេរិក គ្រោងប្រកាសកញ្ចប់សព្វាវុធថ្មីក្នុងទំហំទឹកប្រាក ១.៣ពាន់លានដុល្លារទៅឲ្យអ៊ុយក្រែន រួមទាំងយន្តហោះគ្មានមនុស្សបើកអត្តឃាតជាច្រើនប្រភេទ និងប្រព័ន្ធបាញ់រ៉ុកកែត VAMPIRE (បិសាចជញ្ជក់ឈាម) ដែលទើបបង្កើតថ្មីផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ Reuters។

(រូបថត៖ L3Harris)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការចេញផ្សាយរបស់ Reuters​ កាលពីថ្ងៃអង្គារទី១៨ខែកក្កដា ដោយដកស្រង់សម្តីមន្ត្រីអាមេរិកពីររូប, ជំនួយយោធាចុងក្រោយបំផុតនេះ នឹងត្រូវប្រកាសក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។

ផលិតដោយក្រុមហ៊ុនម៉ៅការអាវុធអាមេរិក L3Harris, រ៉ុកកែតបិសាចជញ្ជក់ឈាម អាចត្រូវបានបំពាក់នៅលើរថយន្តភាគច្រើន រួមទាំងរថយន្តភីកអាប់ស៊ីវិលផងដែរ។ សព្វាវុធនេះ មានឧបករណ៍ចាប់សញ្ញាគោលដៅ និងឧបករណ៍បាញ់បង្ហោះ ភ្ជាប់ជាមួយឡាស៊ែរចំនួនបួន ហើយអាចបញ្ជាដោយមនុស្សតែម្នាក់ ប្រឆាំងនឹងគោលដៅទាំងនៅលើអាកាស និងដីគោក។

កាលពីឆ្នាំមុន រ៉ុកកែតបិសាចជញ្ជក់ឈាម ត្រូវបានប្រកាសផ្តល់ឲ្យទីក្រុងកៀវក្នុងខែសីហាឆ្នាំមុន ហើយក្រោយមក ក្រុមហ៊ុន L3Harris បញ្ជាក់ថា ខ្លួនបានទទួលកិច្ចសន្យាទំហំទឹកប្រាក់៤០លានដុល្លារអាមេរិក ដើម្បីចែកចាយប្រព័ន្ធនេះចំនួន៤នៅពាក់កណ្តាលឆ្នាំ២០២៣ និង១០ទៀតនៅចុងឆ្នាំនេះ។

គួរបញ្ជាក់ថា ចាប់តាំងពីជម្លោះរុស្ស៊ី-អ៊ុយក្រែន បានផ្ទុះឡើងកាលពីឆ្នាំមុនមក ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានផ្តល់ជំនួយសព្វាវុធឲ្យទីក្រុងកៀវដោយផ្ទាល់ចំនួន៤១.៣ពាន់លានដុល្លារ និងជាង១០ពាន់លានដុល្លារនៅក្រោមកម្មវិធីផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន (USAI)៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក ត្រាំ ប្រកាសឲ្យអឺរ៉ុប ត្រៀមខ្លួនសងលុយអាមេរិក សម្រាប់អាវុធដែលបញ្ជូនទៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម