ព័ត៌មានអន្ដរជាតិ
អង់គ្លេស ចេញការប៉ាន់ស្មាន អំពីតួលេខទាហានរុស្ស៊ី ស្លាប់និងរបួស នៅអ៊ុយក្រែន
រដ្ឋមន្ត្រីការពារជាតិជិតលាលែងពីតំណែងរបស់អង់គ្លេសលោក លោក Ben Wallace បាននិយាយកាលពីថ្ងៃពុធ ទី១៩ ខែកក្កដាថា ទាហានរុស្ស៊ីប្រមាណ ២៥០ ០០០ នាក់ត្រូវបានសម្លាប់ រងរបួស ឬបាត់ខ្លួន បន្ទាប់ពីលោក វ្ល៉ាឌីមៀរ ពូទីន បើកការលុកលុយលើអ៊ុយក្រែន។

រដ្ឋមន្ត្រីការពារជាតិរូបនេះ ត្រូវបានគេសួរថា តើគាត់ជឿថា លទ្ធផលនៃសង្រ្គាមនឹងបណ្តាលឲ្យកងកម្លាំងរបស់ទីក្រុងមូស្គូ ចាកចេញពីទឹកដីអ៊ុយក្រែនទាំងអស់ រួមទាំងនៅគ្រីមៀដែរឬក៏អត់?
គាត់បានប្រាប់សន្និសីទ Future of Britain របស់វិទ្យាស្ថាន Tony Blair ថា “ខ្ញុំគិតថា រុស្ស៊ីមានភាពផុយស្រួយជាងអ្វីដែលរុស្ស៊ីចង់សារភាព។ ប្រសិនបើអ្នកក្រឡេកមើលទៅមេទ័ពដែលត្រូវបានបណ្តេញចេញ ឬអ្នកមើលទៅលោក Prigozhin ទៅ! នរណាគិតថា មេទាហានស៊ីឈ្នួលលោក Prigozhin នឹងចេញក្បួនបះបោរនៅទីក្រុងមូស្គូ ឬឧត្តមសេនីយ៍ Surovikin ដែលបច្ចុប្បន្នកំពុងសម្រាកនៅទីក្រុងមូស្គូនោះ! គាត់គឺជាឧត្តមសេនីយ៍ម្នាក់ ក្នុងចំណោមឧត្តមសេនីយ៍ដែលមានសមត្ថភាពបំផុតរបស់រុស្ស៊ី”។

ដូច្នេះការបែកបាក់តាមឋានានុក្រមនៃកងទ័ពរុស្ស៊ី គឺពិតប្រាកដណាស់ ហើយអត្រាទាហានស្លាប់គឺគួរឲ្យរន្ធត់។ វាមិនខុសទេ បើនិយាយទៅ កងទ័ពរុស្ស៊ីចន្លោះពី ២៣០ ០០០នាក់ទៅ ២៥០ ០០០នាក់ត្រូវបាត់បង់ជីវិតឬរងរបួស។
ស្របពេលជាមួយគ្នានោះ លោក Wallace បានប្រៀបធៀបតួលេខនេះ ទៅនឹងចំនួនទាហានរុស្ស៊ី១៥០០០នាក់ ដែលត្រូវបានសម្លាប់នៅប្រទេសអាហ្វហ្គានីស្ថាន ចន្លោះឆ្នាំ១៩៧៩ដល់ឆ្នាំ ១៩៨៩ ផងដែរ ដោយនិយាយថា “នោះគឺជាផ្នត់គំនិតរបស់លោកពូទីន”។
សូមបញ្ជាក់ថា លោក Wallace នឹងលាលែងពីតំណែង នៅក្នុងការរុះរើគណៈរដ្ឋមន្ត្រីបន្ទាប់ ក្រោយកាន់តំណែងរយៈពេល៤ឆ្នាំនៅក្រសួងការពារជាតិ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រុស្ស៊ី ចោទអាមេរិក និងអង់គ្លេស ថា កំពុងគ្រប់គ្រង “របបភេរវកម្ម” នៅអ៊ុយក្រែន

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១៨ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន