ព័ត៌មានអន្ដរជាតិ
Breaking News! លោក Pita អស់សិទ្ធិឈរឈ្មោះបោះឆ្នោតជានាយករដ្ឋមន្ត្រី ថៃ ជុំបន្ទាប់ហើយ
សភាថៃនៅថ្ងៃពុធនេះបានសម្រេចបោះឆ្នោតប្រឆាំងលោក Pita Limjaroenrat លែងឲ្យឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីថៃសម្រាប់ការបោះឆ្នោតជុំបន្ទាប់ហើយ ដោយសារតែក្ដីក្ដាំការកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ iTV ។

ក្រោយចំណាយពេលជិត ៨ ម៉ោងក្នុងសម័យប្រជុំរួមគ្នានៃរដ្ឋសភា និងព្រឹទ្ធសភា ទីបំផុតក្នុងចំណោមសមាជិកសភាចំនួន ៧១៥ រូប មាន ៣៩៤ រូបបានបោះឆ្នោតប្រឆាំងមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខលោក Pita លែងឲ្យឈរឈ្មោះជានាយករដ្ឋមន្ត្រីទី ៣០ របស់ថៃ ខណៈសំឡេងគាំទ្រមាន ៣១២ សំឡេង, អនុបវាទមានចំនួន ៨ សំឡេង និងមិនបានបោះឆ្នោតចំនួន ១ សំឡេង ។
គួរបញ្ជាក់ថា លោក Pita Limjaroenrat បានបរាជ័យក្នុងការបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីថៃកាលពីជុំទី ១ នៅក្នុងសម័យប្រជុំរួមគ្នានៃរដ្ឋសភា និងព្រឹទ្ធសភាថ្ងៃទី១៣ ខែកក្កដាកន្លងទៅ ដោយទទួលបានសំឡេងគាំទ្រមិនគ្រប់គ្រាន់ឡើយពីសមាជិកព្រឹទ្ធសភា ខណៈមូលហេតុចម្បងនោះ គឺដោយសាតែបក្សរបស់លោក Pita នៅតែជំរុញឲ្យមានវិសោធនកម្មច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS
ចុចអាន ៖ លោក Pita ដើរចេញពីសភា ក្រោយទទួលយកការចោទប្រកាន់របស់តុលាការធម្មនុញ្ញ ថៃ

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?