Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកគាំទ្រលោក Pita ចេញតវ៉ា ហើយប្តេជ្ញា នាំគ្នាទៅរកសមាជិកសភា ដល់ផ្ទះ

បានផុស

នៅ

អ្នកតវ៉ារាប់រយនាក់ បានប្រមូលផ្តុំគ្នានៅវិមានប្រជាធិបតេយ្យកាលពីយប់ថ្ងៃពុធទី១៩ខែកក្កដា ដើម្បីបញ្ចេញកំហឹងចំពោះការរារាំងមេដឹកនាំគណបក្ស ចលនាឆ្ពោះទៅមុខ លោក Pita Limjaroenrat ដើម្បីក្លាយជានាយករដ្ឋមន្ត្រី។

លោក Pita Limjaroenrat (រូបថត៖ Thai PBS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រមូលផ្តុំគ្នាទ្រង់ទ្រាយធំ បានធ្វើឡើងបន្ទាប់ពីការជជែកដេញដោលនៅក្នុងរដ្ឋសភា ដែលលោក Pita ត្រូវបាត់បង់ឋានៈជាសមាជិកសភា ក្រោយពេលតុលាការធម្មនុញ្ញបញ្ជាឲ្យផ្អាក ហើយបន្ទាប់​ពី​គាត់​ចាក​ចេញ ក្រុមតំណាងរាស្រ្ត ​ក៏បាន​បោះឆ្នោត​មិន​អនុញ្ញាត​ឲ្យ​គាត់​ត្រូវ​បាន​តែងតាំងឲ្យឈរឈ្មោះ​ជា​នាយក​រដ្ឋមន្ត្រី​​លើក​ទី​ពីរ។

មនុស្សជាច្រើន បាន​ធ្វើ​ដំណើរ​ទៅ​វិមាន​ប្រជាធិបតេយ្យ​នៅ​ម៉ោង​ប្រហែល ៥ ល្ងាច ។ លុះដល់ពេលយប់ ពួកគេបានចូលរួមជាមួយមនុស្សផ្សេងទៀត ដែលបានយកបដាទៅចងនៅវិមានជាមួយអក្សរសរសេរថា “លោកនាយករដ្ឋមន្ត្រី Pita នៃបំណងរបស់ប្រជាជន”។

(រូបថត៖ Bangkok Post)

ទន្ទឹមនោះ លោក Somyos Pruksakasemsuk មេដឹកនាំចលនាប្រជាធិបតេយ្យ២៤មិថុនា បានឡើងឆាកដើម្បីបើកការជួបជុំ ដោយជំរុញឲ្យអ្នកតវ៉ា បង្ហាញការគាំទ្រទាំងស្រុងចំពោះលោក Pita។

ស្របពេលជាមួយគ្នានោះ លោក​បាន​រិះគន់​មេដឹកនាំ​ផ្តាច់ការ​ថា ​បាន​បំផ្លាញ​សិទ្ធិនិង​សេរីភាព​របស់​ប្រជាពលរដ្ឋ។ ក្តីសង្ឃឹមរបស់ប្រជាជន ក្នុងការឃើញគណបក្ស ចលនាឆ្ពោះទៅមុខនិងភឿថៃ បង្កើតរដ្ឋាភិបាល បានរសាត់បាត់ទៅហើយ។

(រូបថត៖ Bangkok Post)

លោក​ថា តុលាការ​ធម្មនុញ្ញ​បាន​ក្លាយ​ជា​យន្តការ​មួយ​ ដើម្បី​សម្លាប់​រដ្ឋាភិបាល​ដែល​ចេញ​ពី​លទ្ធិប្រជាធិបតេយ្យ។ ទោះបី​ជា​យ៉ាង​ណាក៏ដោយ អ្នក​ដែល​ធ្វើ​រដ្ឋ​ប្រហារ នៅតែ​ដើរ​ដោយ​សេរី។

លោកបញ្ជាក់ថា “ចាប់ពីពេលនេះទៅ យើងត្រូវបន្តតស៊ូគ្រប់ទម្រង់ ពោលគឺទៅរកសមាជិកព្រឹទ្ធសភា គោះទ្វារផ្ទះ ឬចុចកណ្តឹងផ្ទះ ដើម្បីរំលឹកគេឲ្យដឹងគុណចំពោះជាតិមាតុភូមិ។ សមរភូមិមិនទាក់ទងនឹងគណបក្សចលនាឆ្ពោះទៅមុខទេ ប៉ុន្តែវាគឺទាក់ទងនឹងប្រជាជនដែលបានបោះឆ្នោតជូនពួកគេនៅក្នុងការបោះឆ្នោតសកលថ្ងៃទី១៤ខែឧសភា”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ លោក Pita អស់សិទ្ធិឈរឈ្មោះបោះឆ្នោតជានាយករដ្ឋ មន្ត្រី ថៃ ជុំបន្ទាប់ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម