Connect with us

ព័ត៌មានអន្ដរជាតិ

សមាជិកសភា ថៃ ជាច្រើនរូបចេញតាមទ្វារក្រោយ និងជិះទូកត្រឡប់ទៅផ្ទះ ក្រោយបោះឆ្នោតដកសិទ្ធិលោក Pita

បានផុស

នៅ

សមាជិករដ្ឋសភា និងព្រឹទ្ធសភាថៃជាច្រើនរូបបានចាកចេញតាមទ្វារក្រោយ និងជិះទូកត្រឡប់ទៅផ្ទះវិញ ដើម្បីបញ្ចៀសការប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ាដែលប្រមូលផ្ដុំគ្នានៅខាងមុខសភា បន្ទាប់ពីការបោះឆ្នោតដកសិទ្ធិលោក Pita Limjaroenrat លែងឲ្យឈរឈ្មោះជានាយករដ្ឋមន្ត្រីនៅជុំទី ២ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងនាវាចរ រួមជាមួយប៉ូលិសដែនសមុទ្រ និងនាយកដ្ឋានសមុទ្ររបស់ថៃបានយកទូកកាណូតមកដាក់នៅកំពង់ផែមួយនៅទន្លេចៅប្រាយ៉ា ដើម្បីដឹកសមាជិកព្រឹទ្ធសភា និងរដ្ឋសភាចេញពីអគារសភា ។

ទន្ទឹមនោះ សមាជិកព្រឹទ្ធសភាលោក Kittisak Rattanawaraha ត្រូវគេរាយការណ៍ថាបានចាកចេញពីសភាតាមទ្វារក្រោយ ហើយបានជិះកាណូតទៅកាន់រោងចក្រស្រាបៀរ Boon Rawd នៅផ្លូវ Samsen បន្ទាប់មកជិះឡានក្រុងសាធារណៈត្រឡប់ទៅផ្ទះវិញ ក្រោយពេលដែលអ្នកគាំទ្រគណបក្សចលនាឆ្ពោះទៅមុខ បានប្រមូលផ្តុំគ្នានៅមុខសភាតាំងតែព្រឹកថ្ងៃពុធ ទី១៩ ខែកក្កដា ហើយពួកគេជាច្រើននៅតែនៅទីនោះ បន្ទាប់ពីការបោះឆ្នោតសភាបានបញ្ចប់ ។

ក្រោយចំណាយពេលជិត ៨ ម៉ោងក្នុងសម័យប្រជុំរួមគ្នា, សមាជិករដ្ឋសភា និងព្រឹទ្ធសភាថៃកាលពីថ្ងៃពុធបានសម្រេចបោះឆ្នោតប្រឆាំងលោក Pita លែងឲ្យឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីទី ៣០ សម្រាប់ការបោះឆ្នោតជុំទី ២ ។

ក្នុងចំណោមសមាជិកសភាចំនួន ៧១៥ រូប មាន ៣៩៤ រូបបានបោះឆ្នោតប្រឆាំងមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខលោក Pita ខណៈសំឡេងគាំទ្រមាន ៣១២ សំឡេង, អនុបវាទមានចំនួន ៨ សំឡេង និងមិនបានបោះឆ្នោតចំនួន ១ សំឡេង ។

គួរបញ្ជាក់ថា លោក Pita Limjaroenrat បានបរាជ័យក្នុងការបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីថៃកាលពីជុំទី ១ នៅក្នុងសម័យប្រជុំរួមគ្នានៃរដ្ឋសភា និងព្រឹទ្ធសភាថ្ងៃទី១៣ ខែកក្កដាកន្លងទៅ ដោយទទួលបានសំឡេងគាំទ្រមិនគ្រប់គ្រាន់ឡើយពីសមាជិកព្រឹទ្ធសភា ខណៈមូលហេតុចម្បងនោះ គឺដោយសាតែបក្សរបស់លោក Pita នៅតែជំរុញឲ្យមានវិសោធនកម្មច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thai PBS

ចុចអាន ៖ អ្នកគាំទ្រលោក Pita ចេញតវ៉ា ហើយប្តេជ្ញា នាំគ្នាទៅរកសមាជិកសភា ដល់ផ្ទះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានជាតិ៧ ម៉ោង មុន

គោលនយោបាយ​កាតាលីករសកល​អាស៊ី-ប៉ាស៊ីហ្វិក គឺ​ជា​អាទិភាព​ដ៏​សំខាន់​ ដើម្បី​ចូលរួម​លើក​កម្ពស់​វិស័យ​ការងារ និងកិច្ចគាំពារសង្គម

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក​ ប៉ែន​ បូណា​ ៖​ មនុស្សទ្រុស្តប្រយោជន៍ជាតិបង្ហាញធាតុពិតឱ្យយើងបានឃើញយ៉ាងច្បាស់ក្រឡែត

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក គន់ គីម ៖ ការងារគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបង្ការទប់ទល់ពីចម្ងាយ

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំលើកទី១ អាណត្តិទី១ របស់ក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ

Sokha Hotels

ព័ត៌មានពេញនិយម