ព័ត៌មានអន្ដរជាតិ
ចិន នឹងរារាំងអនុប្រធានាធិបតីតៃវ៉ាន់ មិនឲ្យទៅសហរដ្ឋអាមេរិក នៅខែក្រោយ
ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បាននិយាយកាលពីថ្ងៃពុធទី១៩ខែកក្កដាថា វាគឺជាអាទិភាពរបស់ចិន ក្នុងការបញ្ឈប់អនុប្រធានាធិបតីតៃវ៉ាន់ និងជាបេក្ខជនប្រធានាធិបតីឈានមុខរបស់តៃវ៉ាន់លោក William Lai ពីការទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក នាខែក្រោយនេះ។

ប្រទេសចិន បានបង្កើនសម្ពាធផ្នែកយោធានិងនយោបាយ ក្នុងរយៈពេលបីឆ្នាំចុងក្រោយ ដើម្បីព្យាយាមនិងបង្ខំកោះនេះ ឲ្យទទួលយកការទាមទារអធិបតេយ្យរបស់ទីក្រុងប៉េកាំង។
ទន្ទឹមនោះ កោះតៃវ៉ាន់ នឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនិងសភានៅខែមករាឆ្នាំក្រោយ ដោយលោក Lai មកពីគណបក្សចម្រើនប្រជាធិបតេយ្យដែលកំពុងកាន់អំណាច កំពុងឈានមុខគេ ក្នុងការស្ទង់មតិ។
លោក Lai នឹងត្រូវឈប់សំចតជាផ្លូវការនៅសហរដ្ឋអាមេរិក ពេលធ្វើដំណើរទៅនិងមកពីប្រទេសប៉ារ៉ាហ្គាយ សម្រាប់ពិធីសម្ពោធចូលកាន់តំណែងប្រធានាធិបតីថ្មីនៅថ្ងៃទី១៥ខែសីហា។
ទោះបីជាយ៉ាងណាក៏ដោយ ឯកអគ្គរដ្ឋទូតចិនលោក Xie Feng បានប្រាប់វេទិកាសន្តិសុខ Aspen ថា “តៃវ៉ាន់គឺជាតៃវ៉ាន់របស់ចិន” ហើយថា ប្រទេសចង់បានការបង្រួបបង្រួម ដោយសន្តិវិធី ប៉ុន្តែក្រុមបំបែកខ្លួនតៃវ៉ាន់ កំពុងរឹងចចេស ដោយស្វែងរកការគាំទ្រពីសហរដ្ឋអាមេរិក។

លោក Xie បន្តថា “ពួកគេថែមទាំងមិនទទួលស្គាល់ថា ពួកគេជាជនជាតិចិនទៀតផង។ ដូច្នេះនេះគឺជាផ្លូវដ៏គ្រោះថ្នាក់បំផុតដែលពួកគេកំពុងដើរ។ ទង្វើញុះញង់ដោយក្រុមផ្តាច់ខ្លួនតៃវ៉ាន់ គួរតែត្រូវបានទប់ស្កាត់។ ឥឡូវនេះ អាទិភាពសម្រាប់យើងគឺបញ្ឈប់លោក Lai ពីការទៅសហរដ្ឋអាមេរិក”។
តាមសេចក្តីរាយការណ៍ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen និងរដ្ឋាភិបាលរបស់លោកស្រី បានដាក់សំណើចរចាជាមួយចិនម្តងហើយម្តងទៀត ប៉ុន្តែត្រូវបានច្រានចោល ដោយសាររដ្ឋាភិបាលក្រុងប៉េកាំង ដែលចាត់ទុកពួកគេជាក្រុមបំបែកខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ