ព័ត៌មានអន្ដរជាតិ
អាមេរិក ព្រមានថា រុស្ស៊ី អាចកំណត់គោលដៅលើកប៉ាល់ស៊ីវិល ក្នុងសមុទ្រខ្មៅ
សហរដ្ឋអាមេរិកព្រមានថា លើសពីការវាយប្រហារនាពេលថ្មីៗទៅលើរោងចក្រគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន រុស្ស៊ីក៏អាចនឹងវាយប្រហារលើកប៉ាល់ស៊ីវិលនៅក្នុងសមុទ្រខ្មៅ ផងដែរ។

កាលពីថ្ងៃពុធទី១៩ខែកក្កដា រុស្ស៊ីបានចាត់ទុកកប៉ាល់ទាំងអស់ ដែលធ្វើដំណើរទៅកំពង់ផែអ៊ុយក្រែន គឺជាកប៉ាល់ដឹកជញ្ជូនទំនិញយោធាដ៏មានសក្តានុពល ហើយរឿងនេះកើតឡើង បន្ទាប់ពីរុស្ស៊ី សម្រេចចិត្តដកខ្លួនចេញពីកិច្ចព្រមព្រៀង នាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន ពីកំពង់ផែសមុទ្រខ្មៅ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន និយាយថា ប្រទេសរុស្ស៊ី បានចេញផ្សាយវីដេអូដែលបង្ហាញពីការរកឃើញ និងការបំផ្ទុះមីនក្នុងសមុទ្រអ៊ុយក្រែន។ មន្ត្រីអាមេរិក មានព័ត៌មានដែលបង្ហាញថា រុស្ស៊ីបានពង្រាយគ្រាប់មីនសមុទ្របន្ថែមទៀត នៅក្នុងដែនទឹកដែលតភ្ជាប់ទៅកាន់កំពង់ផែអ៊ុយក្រែន។
សេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកបានលើកឡើងទៀតថា “យើងជឿថា នេះគឺជាការរៀបចំ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវ នៃការវាយប្រហារណាមួយប្រឆាំងនឹងកប៉ាល់ស៊ីវិល ក្នុងសមុទ្រខ្មៅ ហើយដាក់ការស្តីបន្ទោសដល់អ៊ុយក្រែន ចំពោះការវាយប្រហារទាំងនោះ។ យើងបានសង្កេតរួចហើយថា កាលពីថ្ងៃទី១៨និង១៩ខែកក្កដា រុស្ស៊ីបានកំណត់គោលដៅលើការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន នៅទីក្រុង Odesa ដោយគ្រាប់មីស៊ីលនិងយន្តហោះគ្មានមនុស្សបើក ដែលបណ្តាលឲ្យមានការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធកសិកម្មនិងគ្រាប់ធញ្ញជាតិ ៦ម៉ឺនតោន”។
គួរបញ្ជាក់ឡើងវិញ ក្រោយរុស្ស៊ី សម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា មនុស្សរាប់លាននាក់នឹងត្រូវប្រឈមភាពអត់ឃ្លាន ហើយរងទុក្ខវេទនា។
លោកបានប្រាប់អ្នកសារព័ត៌មាន នៅឯទីស្នាក់ការ UN ក្នុងទីក្រុងញូវយ៉កថា ចំណាត់ការរបស់ទីក្រុងមូស្គូ នឹងវាយប្រហារដល់មនុស្សដែលត្រូវការជំនួយ នៅគ្រប់ទីកន្លែង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ