Connect with us

ព័ត៌មានអន្ដរជាតិ

បេក្ខជននាយករដ្ឋមន្ត្រីមកពីបក្សភឿថៃ នឹងមិនកែប្រែច្បាប់ប្រមាថ​ព្រះមហាក្សត្រ ដូចលោក Pita ឡើយ

បានផុស

នៅ

បេក្ខជននាយករដ្ឋមន្ត្រីមកពីបក្សភឿថៃលោក Srettha Thavisin បាននិយាយថា គណបក្សភឿថៃនឹងប្រឆាំងដាច់ខាតចំពោះគោលបំណងកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ មិនដូចបក្សចលនាឆ្ពោះទៅមុខរបស់លោក Pita  Limjaroenrat ឡើយ ប្រសិនបើបក្សនេះទទួលបានសំឡេងគាំទ្រឲ្យដឹកនាំរដ្ឋាភិបាលថ្មី ។

លោក Srettha Thavisin
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Srettha បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រសិនបើគណបក្សភឿថៃ តែងតាំងបេក្ខភាពនាយករដ្ឋមន្ត្រីរបស់ខ្លួននៅក្នុងសម័យប្រជុំរួមគ្នានៃរដ្ឋសភា និងព្រឹទ្ធសភាជុំទី២ នាថ្ងៃទី ២៧ ខែកក្កដាខាងមុខ នោះគោលការណ៍របស់បក្សភឿថៃ នឹងមិនរាប់បញ្ចូលលទ្ធភាពនៃការកែប្រែ ឬលុបចោលមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌនោះទេ ។

បេក្ខជននាយករដ្ឋមន្ត្រីមកពីបក្សភឿថៃរូបនេះបញ្ជាក់ទៀតថា ប្រសិនបើគណបក្សភឿថៃមិនធ្វើបែបនេះទេនោះ គណបក្សនយោបាយ ក៏ដូចជាសមាជិកព្រឹទ្ធសភា នឹងមិនបោះឆ្នោតគាំទ្រយើងឡើយ ហើយប្រសិនបើយើងបានដឹកនាំរដ្ឋាភិបាលថ្មីមែននោះ បញ្ហាកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រត្រូវតែបញ្ឈប់តែម្ដង ។

លោក Srettha ត្រូវបានគេមើលឃើញថា ជាបេក្ខជននាយករដ្ឋមន្ត្រីដែលស័ក្តិសមបំផុតរបស់បក្សភឿថៃ បន្ទាប់ពីលោក Pita ដែលបានបរាជ័យក្នុងការទទួលបានសំឡេងគាំទ្រពីរដ្ឋសភា និងព្រឹទ្ធសភាក្នុងការបោះឆ្នោតជុំទី១ កាលពីថ្ងៃទី១៣ ខែកក្កដា ។

គួរបញ្ជាក់ថា ការប៉ុនប៉ងលើកទី ២ របស់លោក Pita ដើម្បីបន្តឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតជុំទី២ ត្រូវបានរលាយ ក្រោយពេលដែលសមាជិកសភាបានសម្រេចបោះឆ្នោតដកសិទ្ធិមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខរូបនេះមិនឲ្យឈរឈ្មោះ ២ ដង ហើយនេះក៏ជាគំរូមួយផងដែរសម្រាប់លោក Srettha ប្រសិនបើនៅតែទទួចចង់កែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ លោក Pita អស់សិទ្ធិឈរឈ្មោះបោះឆ្នោតជានាយករដ្ឋមន្ត្រី ថៃ ជុំបន្ទាប់ហើយ

ចុចអាន ៖ សមាជិកសភា ថៃ ជាច្រើនរូបចេញតាមទ្វារក្រោយ និងជិះទូកត្រឡប់ទៅផ្ទះ ក្រោយបោះឆ្នោតដកសិទ្ធិលោក Pita

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម