Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក បញ្ជាក់ថា ពេលនេះ អ៊ុយក្រែន ​កំពុង​ប្រើ​គ្រាប់បែក​ចង្កោម យ៉ាងមានប្រសិទ្ធភាព

បានផុស

នៅ

សេតវិមាន ​បាន​បញ្ជាក់​ថា អ៊ុយក្រែន ​កំពុង​ប្រើ​គ្រាប់បែក​ចង្កោម​របស់​អាមេរិក ​ប្រឆាំង​នឹងកង​កម្លាំង​រុស្ស៊ី​យ៉ាងមានប្រសិទ្ធភាព ។

លោក John Kirby (រូបថត៖ Politico)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យសន្តិសុខជាតិ លោក John Kirby និយាយថា អ៊ុយក្រែន កំពុងប្រើប្រាស់គ្រាប់បែកទាំងនោះប្រកបដោយប្រសិទ្ធភាព លើទីតាំងឈរជើងនិងប្រតិបត្តិការរបស់រុស្ស៊ី។ លោកបន្តថា “ពួកគេកំពុងប្រើវាក្នុងវិធីដ៏ត្រឹមត្រូវ។ ពួកគេកំពុងប្រើប្រាស់វាប្រកបដោយប្រសិទ្ធភាព ហើយគ្រាប់បែកទាំងនោះពិតជាមានឥទ្ធិពលលើទម្រង់ការពាររបស់រុស្ស៊ី”។

សូមបញ្ជាក់ជាថ្មី សហរដ្ឋអាមេរិក បានសម្រេចចិត្តបញ្ជូនគ្រាប់បែកចង្កោម បន្ទាប់ពីអ៊ុយក្រែនព្រមានថា រដ្ឋាភិបាលទីក្រុងកៀវកំពុងអស់គ្រាប់ក្នុងអំឡុងប្រតិបត្តិការវាយលុករដូវក្តៅរបស់ខ្លួន ។

ទោះបីជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតី ចូ បៃដិន បានហៅការសម្រេចចិត្តនេះថាជា “ការសម្រេចចិត្តពិបាកបំផុត” ខណៈសម្ព័ន្ធមិត្តដូចជាចក្រភពអង់គ្លេស កាណាដា នូវែលសេឡង់ និងអេស្ប៉ាញ សុទ្ធតែជំទាស់នឹងការប្រើប្រាស់គ្រាប់បែកទាំងនេះ។

គ្រាប់បែកចង្កោម (រូបថត៖ DW)

គ្រាប់បែកចង្កោមដែលសហរដ្ឋអាមេរិកបញ្ជូនទៅឲ្យអ៊ុយក្រែន គឺជាប្រភេទ DPICM អូសចេញពីឃ្លាំងស្តុកអាវុធយុទ្ធភ័ណ្ឌដែលយោធាអាមេរិក ធ្លាប់សន្យាថានឹងកម្ទេចចោល។

គ្រាប់បែកទាំងនេះ អាចបាញ់ចេញពីកាំភ្លើងធំ Howitzers ១៥៥ មិល្លីម៉ែត្រ ដែលមានសមត្ថភាពផ្ទុកគ្រាប់បែកចំនួន ៨៨ គ្រាប់នៅក្នុងកាណុងរបស់វា ។

ទន្ទឹមនោះ គ្រាប់នីមួយៗមានសមត្ថភាពអាចផ្ទុះដ៏សាហាវក្នុងទំហំ ១០ ម៉ែត្រការ៉េ ឯគ្រាប់បែកទាំងមូលតែម្ដងអាចផ្ទុះនៅលើផ្ទៃដីរហូតដល់ ៣ ម៉ឺនម៉ែត្រការ៉េ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ៣ ចំណុចសំខាន់ៗអំពីរឿងរ៉ាវគ្រាប់បែកចង្កោមដែល អាមេរិក ផ្ដល់ទៅឲ្យ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម