ព័ត៌មានអន្ដរជាតិ
រុស្ស៊ី គំរាមវាយប្រហារ រោងចក្រផលិតរថក្រោះអាល្លឺម៉ង់ នៅអ៊ុយក្រែន
រុស្ស៊ី បានហៅផែនការសាងសង់រោងចក្រផលិតរថក្រោះរបស់អាល្លឺម៉ង់នៅអ៊ុយក្រែន ថាជា “ការបង្កហេតុជាសកល” ថែមទាំងព្រមានពីការវាយប្រហារលើរោងចក្រនោះទៀតផង។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងមូស្គូ កាលពីថ្ងៃព្រហស្បតិ៍ទី២០ខែកក្កដាថា “ប្រសិនបើត្រូវបានសាងសង់មែននោះ រោងចក្របែបនេះនឹងក្លាយជាគោលដៅស្របច្បាប់របស់កងកម្លាំងរុស្ស៊ី ដូចជាទីតាំងផ្សេងទៀតនៅក្នុងឧស្សាហកម្មការពារជាតិអ៊ុយក្រែនដែរ”។
លោកស្រីនិយាយថា កាលពីដើមខែនេះ សាជីវកម្មការពារជាតិអាល្លឺម៉ង់ Rheinmetall បានប្រកាសអំពីផែនការបើករោងចក្ររថក្រោះ នៅភាគខាងលិចប្រទេសអ៊ុយក្រែន ក្នុងរយៈពេល ១២សប្តាហ៍ខាងមុខ។

យោងតាមនាយកប្រតិបត្តិក្រុមហ៊ុន Rheinmetall លោក Armin Papperger, កម្មករអ៊ុយក្រែននឹងត្រូវបានបណ្តុះបណ្តាលដើម្បីជួសជុលគ្រឿងសឹក ដែលផលិតដោយក្រុមហ៊ុន Rheinmetall ដូចជារថយន្តប្រយុទ្ធថ្មើរជើង Marder, រថក្រោះ Leopard 2 និងកាំភ្លើងធំ PzH 2000 ជាដើម។
លោកស្រី Zakharova ព្រមានថា រោងចក្រដែលសាងសង់ដោយក្រុមការពារជាតិអាល្លឺម៉ង់នេះ នឹងបង្ហាញជាព័ស្តុតាងចុងក្រោយបង្អស់ នៃការធ្វើទំនើបកម្មយោធារបស់លោកខាងលិចនៅអ៊ុយក្រែន។ ប្រសិនបើផែនការនេះក្លាយជាការពិតមែននោះ វានឹងជាការបង្កហេតុដែលអាជ្ញាធរក្រុងកៀវ និងអ្នកគាំទ្រលោកខាងលិច ទទួលខុសត្រូវ។
គួរបញ្ជាក់ជាថ្មី រោងចក្ររបស់ក្រុមហ៊ុន Rheinmetall នឹងចំណាយដើមទុនសាងសង់អស់ ២០០ លានដុល្លារ ហើយនឹងអាចបង្កើតរថក្រោះស៊េរីថ្មីៗចំនួន ៤០០ គ្រឿងក្នុងមួយឆ្នាំ ហើយ Fuchs នឹងក្លាយជាយានដំបូងបង្អស់ ដែលកើតចេញពីខ្សែសង្វាក់ផលិតកម្ម របស់រោងចក្រនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Vietnam Post
ចុចអាន៖ ៣ខែទៀត អាល្លឺម៉ង់ ទៅបើករោងចក្រផលិតរថក្រោះ ដល់ អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ