ព័ត៌មានអន្ដរជាតិ
លោក Xi ហៅលោក Kissinger ថាជា “មិត្តចាស់”
ប្រធានាធិបតីចិនលោក Xi Jinping កាលពីថ្ងៃព្រហស្បតិ៍បានអញ្ជើញជួបជាមួយអតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Henry Kissinger និងបានហៅអ្នកការទូតជើងចាស់រូបនេះថាជា “មិត្តចាស់” ផងដែរ ។
ក្នុងជំនួបនៅឯផ្ទះសំណាក់រដ្ឋ Diaoyutai ក្នុងទីក្រុងប៉េកាំង, លោក Xi បានប្រាប់លោក Kissinger ថា “ប្រជាជនចិននឹងមិនភ្លេចមិត្តចាស់របស់យើងឡើយ ជាពិសេសការរួមចំណែកជាប្រវត្តិសាស្ត្ររបស់លោក Kissinger ក្នុងការលើកកម្ពស់ការអភិវឌ្ឍទំនាក់ទំនងចិន-អាមេរិក និងការពង្រឹងមិត្តភាពរវាងប្រជាជនទាំងពីរជាដើម” ។
ទន្ទឹមនោះ លោក Xi ក៏បានសម្តែងក្តីសង្ឃឹមផងដែរថា លោក Kissinger និងអ្នកផ្សេងទៀតដែលមានទស្សនៈវិស័យនៅក្នុងសហរដ្ឋអាមេរិក នឹងបន្តដើរតួក្នុងន័យស្ថាបនាដើម្បីធ្វើឲ្យទំនាក់ទំនងចិន-អាមេរិកត្រឡប់មកដូចដើមវិញផងដែរ ។
ស្របពេលជាមួយគ្នានោះ លោក Kissinger ក៏បានឆ្លើយតបទៅកាន់លោក Xi វិញផងដែរថា ទំនាក់ទំនងអាមេរិក-ចិន គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាជាតិទាំងពីរ ជាពិសេសសម្រាប់សុខសន្តិភាព និងវិបុលភាពពិភពលោកតែម្ដង ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រុមអ្នកវិភាគមើលឃើញថា ការសម្រេចចិត្តរបស់លោក Xi ក្នុងជំនួបជាមួយលោក Kissinger គឺបង្ហាញពីការគោរព និងការដឹងគុណសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ក្នុងការកសាងបរិយាកាសអំណោយផលដល់ការរៀបចំនៃជំនួបរវាងលោក Xi និងប្រធានាធិបតីអាមេរិកលោក Joe Biden នៅរដូវស្លឹកឈើជ្រុះខាងមុខនេះ ខណៈកិច្ចប្រជុំនោះអាចធ្វើឡើងនៅក្រៅកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុងញូវដេលីប្រទេសឥណ្ឌាក្នុងខែកញ្ញា ឬកិច្ចប្រជុំកំពូល APEC នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូក្នុងខែវិច្ឆិកា ។
គួររំឭកឡើងវិញថា លោក Kissinger ដែលបច្ចុប្បន្នមានវ័យ ១០០ ឆ្នាំធ្លាប់បានធ្វើទស្សនកិច្ចយ៉ាងសម្ងាត់ទៅកាន់ទីក្រុងប៉េកាំងនាឆ្នាំ ១៩៧១ ក្នុងនាមជាទីប្រឹក្សាសន្តិសុខជាតិរបស់លោកប្រធានាធិបតី Richard Nixon ខណៈក្នុងដំណើរទស្សនកិច្ចនោះ លោក Kissinger បានត្រួសត្រាយផ្លូវក្នុងការធ្វើឲ្យទំនាក់ទំនងអាមេរិក-ចិន មានភាពប្រក្រតីឡើងវិញផងដែរក្នុងឆ្នាំ ១៩៧២ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ រដ្ឋមន្ត្រីការបរទេស ចិន ប្រាប់លោក Kissinger ថា អាមេរិក មិនដើរក្នុង ទិសដៅដូច ចិន សោះ
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?