Connect with us

ព័ត៌មានអន្ដរជាតិ

ការស្រាវជ្រាវ ៖ ផ្ទាំងទឹកកកនៅតំបន់ Greenland ប្រហែលជាចាប់ផ្ដើមរលាយកាលពី ៤០ ម៉ឺនឆ្នាំមុនមកម្ល៉េះ

បានផុស

នៅ

ក្រុមអ្នកស្រាវជ្រាវរបស់សហរដ្ឋអាមេរិកបាននិយាយថា ផ្ទាំងទឹកកករបស់តំបន់ Greenland ប្រហែលជាចាប់ផ្ដើមរលាយក្នុងអំឡុងពេលផែនដីជួបប្រទះអាកាសធាតុដ៏ក្តៅគគុក កាលពីជាង ៤០ ម៉ឺនឆ្នាំមុនមកម្ល៉េះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រាវជ្រាវបានធ្វើការសន្និដ្ឋានបែបនេះ ដោយផ្អែកលើការប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីវិភាគលើដីខ្សាច់ និងដីល្បាប់ផ្សេងទៀតដែលប្រមូលបាននៅក្រោមផ្ទាំងទឹកកកនៅឯតំបន់ Camp Century ដែលជាមូលដ្ឋានយោធាសម្ងាត់របស់សហរដ្ឋអាមេរិកក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ ហើយជាលទ្ធផល​បាន​បង្ហាញ​ថា ​មួយ​ផ្នែក​ធំ​នៃតំបន់ Greenland គឺមានទឹកកក​រលាយប្រហែល ៤០ ម៉ឺនឆ្នាំ​មុនម្ល៉េះ ។

មិនតែប៉ុណ្ណោះ ក្រុមអ្នកស្រាវជ្រាវថែមទាំងបាននិយាយថា ការសិក្សារបស់ពួកគេផ្ទុយនឹងទស្សនៈដែលថា ផ្ទាំងទឹកកកភាគច្រើនរបស់តំបន់ Greenland ត្រូវបានកកក្នុងរយៈពេល ២.៥ លានឆ្នាំមុន ។

លើសពីនេះ ក្រុម​អ្នកស្រាវជ្រាវ​ព្រមានទៀត​ថា ការ​រក​ឃើញ​របស់​ខ្លួន​ពី​ផ្ទាំង​ទឹកកកនេះ អាច​បណ្ដាលមកពី​ការ​ប្រែប្រួល​អាកាសធាតុ​ ដោយសារតែមកពីកត្តាមនុស្ស ការឡើងកម្ដៅផែនដី និងការកើនឡើងនៃកម្រិតទឹកសមុទ្រនៅសតវត្សខាងមុខជាដើម ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព ៖​ NHK

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម