ព័ត៌មានអន្ដរជាតិ
ផ្លូវមួយចំនួននៅ ទីក្រុងបាងកក នឹងបិទចរាចរណ៍ពីម៉ោង ៤ រសៀលតទៅ ព្រោះអាចមានបាតុកម្មគាំទ្រលោក Pita
អាជ្ញាធរក្នុងទីក្រុងបាងកកបានជូនដំណឹងដល់អ្នកបើកបររថយន្តទាំងអស់ឲ្យបញ្ចៀសការធ្វើចរាចរណ៍លើផ្លូវមួយចំនួននៅតំបន់ជុំវិញមជ្ឈមណ្ឌលសិល្បៈ និងវប្បធម៌ទីក្រុងបាងកក ក៏ដូចជាផ្លូវបំបែក Pathumwan ខណៈដែលក្រុមអ្នកតវ៉ាគ្រោងនឹងធ្វើបាតុកម្មនៅទីនោះ ចាប់ពីម៉ោង ៤ រសៀលរហូតដល់ម៉ោង ៧ យប់ថ្ងៃសុក្រនេះ ។
យោងតាមការិយាល័យប៉ូលិសក្រុងបាងកកបានឲ្យដឹងថា ផ្លូវ Rama 1 ចាប់ពីចំណុចប្រសព្វ Chaloem Phao ដល់ចំណុច Charoenphol និងផ្លូវ Phaya Thai ចាប់ពីចំណុចប្រសព្វ Ratchathewi ដល់ផ្លូវបំបែក Chula Soi 12 អាចនឹងបិទ ដោយសារតែហានិភ័យពីផលប៉ះពាល់ដោយការតវ៉ា ហើយអ្នកបើកបរគួរតែបញ្ចៀសការធ្វើចរាចរណ៍នៅតំបន់ទាំងអស់នេះ ។
ទន្ទឹមនោះ ដោយសារតំបន់នេះមានការកកស្ទះផងនោះ ប៉ូលិសក៏បានណែនាំផ្លូវវាង ដូច្នេះអ្នកបើកបរអាចបញ្ចៀសការកកស្ទះដែលចៀសមិនរួច ហើយផ្លូវដែលអ្នកបើកបរអាចវាងបាននោះគឺ Phetchaburi, Banthat Thong, Rama 4, Henri Dunant, Ratchadamri រួមជាមួយផ្លូវ Wireless Roads, Chula Soi 9 និង Chula Soi 12 ជាដើម ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ មន្ត្រីប៉ូលិសចរាចរណ៍ក៏នឹងដាក់ពង្រាយកម្លាំងបន្ថែមផងដែរនៅតំបន់ដែលមានការកកស្ទះ ដើម្បីសម្រួលដល់លំហូរចរាចរណ៍ និងណែនាំអ្នកបើកបរឲ្យធ្វើដំណើរទៅផ្លូវផ្សេង ។
គួរបញ្ជាក់ថា ក្រុមបាតុករដែលគាំទ្រមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ លោក Pita Limjaroenrat ជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសនេះ កំពុងប្រមូលផ្ដុំគ្នានៅកន្លែងជាច្រើនក្នុងទីក្រុងបាងកកដើម្បីត្រៀមធ្វើបាតុកម្មក្នុងសប្តាហ៍នេះ ខណៈការប្រមូលផ្ដុំរបស់ក្រុមបាតុករបានកើតឡើងភ្លាមៗ បន្ទាប់ពីសភាបានបោះឆ្នោតដកសិទ្ធិឈរឈ្មោះលើកទី ២ របស់លោក Pita សម្រាប់តំណែងនាយករដ្ឋមន្ត្រី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS
ចុចអាន ៖ សមាជិកសភា ថៃ ជាច្រើនរូបចេញតាមទ្វារក្រោយ និងជិះទូកត្រឡប់ទៅផ្ទះ ក្រោយបោះឆ្នោតដកសិទ្ធិលោក Pita
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង