ព័ត៌មានអន្ដរជាតិ
អ្នកជំងឺទី៦ លើលោក ជាដាច់ ពីមេរោគអេដស៍
មនុស្សទី៦ បានជាដាច់ពីជំងឺអេដស៍ ហើយរឿងនេះ ត្រូវបានគេសាទរថា ជាជោគជ័យដ៏ធំមួយទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគនេះ។

បច្ចុប្បន្ន បុរសជនជាតិស្វីសវ័យ៥០ឆ្នាំប្លាយ ឬគេហៅថា “អ្នកជំងឺហ្សឺណែវ” លែងមានមេរោគអេដស៍ក្នុងខ្លួនទៀតហើយ ចាប់តាំងពីទទួលការព្យាបាលដោយប្រថុយប្រថានក្នុងឆ្នាំ២០១៨។
អ្នកជំងឺទាំងអស់ គឺសុទ្ធសឹងតែទទួលការព្យាបាលដោយប្តូរកោសិកាខួរឆ្អឹង បន្ទាប់មកត្រូវព្យាបាលដោយលេបថ្នាំប្រឆាំងមេរោគអេដស៍ជាប់លាប់ (ART) ដែលជាស្តង់ដារ កាត់បន្ថយមេរោគអេដស៍ និងបញ្ឈប់ការចម្លងរបស់វា។
គួរបញ្ជាក់ថា អ្នកជំងឺ៥នាក់ទៀត ដែលត្រូវព្យាបាលជាសះស្បើយពីជំងឺអេដស៍រួមមានអ្នកជំងឺនៅទីក្រុង California, New York, Berlin, London និង Dusseldorf។

ថ្វីបើមិនមានការព្យាបាលជាទូទៅសម្រាប់មេរោគអេដស៍ក៏ដោយ ប៉ុន្តែបច្ចុប្បន្ន មានថ្នាំត្រឹមតែ ៨ ប្រភេទប៉ុណ្ណោះដែលត្រូវបានអនុម័តដោយរដ្ឋបាលចំណីអាហារនិងឱសថ សម្រាប់ប្រើប្រាស់ក្នុងការព្យាបាលលក្ខណៈ ART។
យោងតាមអង្គការសុខភាពពិភពលោក មនុស្សប្រមាណ៣៩លាននាក់ បានរស់នៅជាមួយមេរោគអេដស៍ ត្រឹមចុងឆ្នាំ២០២២ ហើយមនុស្ស៦៣០០០០នាក់ បានស្លាប់ដោយសារជំងឺនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៦ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី