ព័ត៌មានអន្ដរជាតិ
បាក់ដីកប់ភូមិនៅឥណ្ឌា ស្លាប់មនុស្ស១៦នាក់ ខណៈជាង ១០០នាក់ទៀត បាត់ខ្លួន
មនុស្សចំនួន១៦នាក់ត្រូវបាត់បង់ជីវិត និងជាង១០០នាក់ទៀតបាត់ខ្លួន បន្ទាប់ពីបំណាក់ដីដ៏ធំ វាយប្រហារភូមិមួយនៅរដ្ឋ Maharashtra ភាគខាងលិចប្រទេសឥណ្ឌា។

ការបាក់ដី បានកើតឡើងនៅភូមិ Irshalwadi ក្នុងស្រុក Raigad កាលពីយប់ថ្ងៃពុធទី១៩ខែកក្កដា ហើយបានបំផ្លាញផ្ទះជាច្រើនខ្នង។
កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះបានបន្តឡើងវិញ បន្ទាប់ពីត្រូវផ្អាកកាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយសារភ្លៀងធ្លាក់ខ្លាំងពេក។
ស្របពេលជាមួយគ្នានោះ ក្រុមមន្ត្រីនិយាយថា កន្លែងគ្រោះមហន្តរាយ គឺស្ថិតនៅលើភ្នំមួយ ហើយស្ថានភាពដ៏លំបាក កំពុងរារាំងដល់ប្រតិបត្តិការជួយសង្គ្រោះ។

យោងតាមរដ្ឋាភិបាល Maharashtra, មនុស្ស១០៩នាក់ នៅតែជាប់នៅក្រោមកម្ទេចកម្ទី។
គួរបញ្ជាក់ថា រដ្ឋជាច្រើនក្នុងប្រទេសឥណ្ឌា បានជួបប្រទះភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ដែលបង្កឲ្យមានគ្រោះទឹកជំនន់ និងការបាក់ដី។
លើសពីនេះ នាយកដ្ឋានអាកាសធាតុរបស់ប្រទេសឥណ្ឌានិយាយថា ភ្លៀងធ្លាក់ខ្លាំងនឹងបន្តក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ នៅផ្នែកខ្លះនៃរដ្ឋ Maharashtra រួមទាំងស្រុក Raigad ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ