Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជន ថៃ ប្រមូលផ្ដុំគ្នានៅ បាងកក ដើម្បីធ្វើបាតុកម្មទ្រង់ទ្រាយធំគាំទ្រ​លោក Pita

បានផុស

នៅ

ក្រុមបាតុករថៃដែលគាំទ្រមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ លោក Pita Limjaroenrat ជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេស បានប្រមូលផ្ដុំគ្នាទ្រង់ទ្រាយធំនៅកន្លែងជាច្រើនក្នុងទីក្រុងបាងកកដើម្បីត្រៀមធ្វើបាតុកម្មក្នុងថ្ងៃចុងសប្តាហ៍នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រមូលផ្ដុំរបស់ក្រុមបាតុករបានកើតឡើង បន្ទាប់ពីសភាបានបោះឆ្នោតដកសិទ្ធិឈរឈ្មោះលើកទី ២ របស់លោក Pita សម្រាប់តំណែងនាយករដ្ឋមន្ត្រី ក៏ដូចជាការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញក្នុងការដកបញ្ឈរជើង មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខរូបនេះ ជាសមាជិកសភា ពាក់ព័ន្ធទៅនឹងសំណុំរឿងកាន់កាប់ភាគហ៊ុនប្រព័ន្ធផ្សព្វផ្សាយ iTV ។

ទន្ទឹមនោះ ក្រុមប្រឹក្សានិស្សិតនៃសាកលវិទ្យាល័យ Thammasat, ក្រុមបាតុកម្ម Talugas និងអង្គការនិស្សិតនៃប្រទេសថៃបានបង្ហោះនៅលើទំព័រ Facebook ថា ពួកគេក៏នឹងបន្តរៀបចំផែនការធ្វើបាតុកម្មរហូតដល់ថ្ងៃអាទិត្យផងដែរ ។

ស្របពេលជាមួយគ្នានេះ ការប្រមូលផ្ដុំដែលបានគ្រោងទុកកាលពីថ្ងៃសុក្របានចាប់ផ្តើមនៅខាងក្រៅសាលប្រជុំរបស់សាកលវិទ្យាល័យ Kasetsart កាលពីវេលាម៉ោង ៥ ល្ងាច ខណៈនៅម៉ោង ៧ យប់ក្រុមបាតុករបានប្រមូលផ្ដុំនៅខាងក្រៅមជ្ឈមណ្ឌលសិល្បៈ និងវប្បធម៌ទីក្រុងបាងកក (BACC) ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក Sombat Boonngam-anong សកម្មជននយោបាយមួយរូបក៏បានបង្ហោះនៅលើទំព័រ Facebook របស់លោកដែរថា លោកសូមអំពាវនាវឲ្យបន្តមានការប្រមូលផ្ដុំទ្រង់ទ្រាយធំមួយផ្សេងទៀតនាថ្ងៃអាទិត្យនៅផ្លូវបំបែក Asok ចាប់ពីម៉ោង ៥ ល្ងាចដើម្បីបង្ហាញពីការគាំទ្រចំពោះលោក Pita និងគណបក្សចលនាឆ្ពោះទៅមុខ ហើយលោកក៏នឹង​អញ្ជើញ​លោក Pita ឲ្យមក​ចូលរួមផងដែរ ។

គួរបញ្ជាក់ថា អាជ្ញាធរក្នុងទីក្រុងបាងកកកាលពីថ្ងៃសុក្រក៏បានជូនដំណឹងដល់អ្នកបើកបររថយន្តទាំងអស់ឲ្យបញ្ចៀសការធ្វើចរាចរណ៍លើផ្លូវមួយចំនួននៅតំបន់ជុំវិញមជ្ឈមណ្ឌលសិល្បៈ និងវប្បធម៌ទីក្រុងបាងកក ក៏ដូចជាផ្លូវបំបែក Pathumwan ខណៈដែលក្រុមអ្នកតវ៉ាបានរៀបចំធ្វើបាតុកម្មនៅទីនោះ ចាប់ពីម៉ោង ៤ រសៀលរហូតដល់ម៉ោង ៧ យប់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ លោក Pita ចេញមុខនិយាយទៅកាន់ប្រជាជន ថៃ ក្រោយអស់សិទ្ធិធ្វើជា​នាយករដ្ឋមន្ត្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ២១ នាទីutes មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា២៣ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម២៤ នាទីutes មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ច្រានចោលការរិះគន់​ដែល​ថា​ រដ្ឋបាល​ត្រាំ​​ក្បត់​សម្ព័ន្ធ​មិត្ត​​​​

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៧ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៧ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ២១ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម