Connect with us

ព័ត៌មានអន្ដរជាតិ

ទើបគំរាមអាមេរិក ពេលនេះកូរ៉េខាងជើង បាញ់មីស៊ីលច្រើនគ្រាប់ ដើម្បីបង្ហាញកម្លាំង

បានផុស

នៅ

យោងតាមអគ្គសេនាធិការចម្រុះទីក្រុងសេអ៊ូល បានឲ្យដឹងនៅថ្ងៃសៅរ៍ទី២២ខែកក្កដាថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលឆ្លងទ្វីបជាច្រើនគ្រាប់ចូលសមុទ្រលឿង ដែលនេះជាការបង្ហាញកម្លាំងបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងការចូលចតរបស់នាវាមុជទឹកមីស៊ីលអាមេរិកនៅក្នុងប្រទេសកូរ៉េខាងត្បូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារព័ត៌មាន Yonhap បានរាយការណ៍នៅព្រឹកព្រលឹមថ្ងៃសៅរ៍ថា ការបាញ់បង្ហោះ ត្រូវបានគេដឹងនៅម៉ោងប្រហែល៤ព្រឹក។

ការបាញ់នេះកើតឡើង បន្ទាប់ពីកូរ៉េខាងជើងគំរាមឆ្លើយតបដោយប្រើនុយក្លេអ៊ែរ ប្រសិនបើសហរដ្ឋអាមេរិក ដាក់ពង្រាយនាវាផ្ទុកយន្តហោះ យន្តហោះទម្លាក់គ្រាប់បែក និងនាវាមុជទឹកមីស៊ីល នៅក្នុងប្រទេសកូរ៉េខាងត្បូង។

រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង លោក Kang Sun-nam បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កងកម្លាំងអរិភាព បានបង្កការគំរាមកំហែងនុយក្លេអ៊ែរដោយផ្ទាល់ និងច្បាស់ៗបំផុតចំពោះកូរ៉េខាងជើង ដោយការនាំយកនាវាមុជទឹកនុយក្លេអ៊ែរយុទ្ធសាស្ត្រថ្នាក់ Ohio ទៅកាន់មូលដ្ឋានប្រតិបត្តិការកំពង់ផែ ប៊ូសាន ដែលនោះជាការដាក់ពង្រាយ អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅលើឧបទ្វីបកូរ៉េជាលើកដំបូង ក្នុងរយៈពេល៤០ឆ្នាំ”។

ទីក្រុងព្យុងយ៉ាងអះអាងថា ថ្វីបើមានការព្រមានម្តងហើយម្តងទៀតក៏ដោយ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូល នៅតែបើកកិច្ចប្រជុំនៃ “ក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ” កាលពីថ្ងៃទី១៨ខែកក្កដា ដើម្បីពិភាក្សាអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងកូរ៉េខាងជើង ដដែល៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ កូរ៉េខាងជើង គំរាមបាញ់នុយក្លេអ៊ែរ សងសឹកអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម