ព័ត៌មានអន្ដរជាតិ
សាកលវិទ្យាល័យមួយរបស់ថៃនឹងចាប់ផ្ដើមសាកល្បងវ៉ាក់សាំងកូវីដរបស់ខ្លួនលើមនុស្ស
មជ្ឈមណ្ឌលស្រាវជ្រាវវ៉ាក់សាំងនៅសកលវិទ្យាល័យជូឡាឡុងកន (Chulalongkorn University) គ្រោងនឹងចាប់ផ្តើមការសាកល្បងមនុស្សនូវវ៉ាក់សាំងដែលប្រើបច្ចេកវិទ្យា mRNA របស់ខ្លួនដែលមានឈ្មោះថា Chula-Cov19 នៅក្នុងខែមេសា ។
សាកលវិទ្យាល័យនេះបានទទួលគំរូវ៉ាក់សាំងពីរោងចក្រនៅសហរដ្ឋអាមេរិក ។ ប្រសិនបើការសាកល្បងរបស់មនុស្សមានប្រសិទ្ធិភាពនោះ វ៉ាក់សាំងដែលផលិតក្នុងស្រុកចំនួន ១ លានដូសដំបូងអាចប្រើប្រាស់នៅឆ្នាំនេះ ។

យោងតាមនាយកមជ្ឈមណ្ឌលវេជ្ជសាស្ត្រលោក Kiat Ruxrungtham បានឲ្យដឹងថា ការសាកល្បងមនុស្សនឹងត្រូវធ្វើឡើងលើអ្នកស្ម័គ្រចិត្តចំនួន ៧២ នាក់ដើម្បីវាយតម្លៃពីកម្រិតវ៉ាក់សាំងដែលប្រើត្រឹមត្រូវ ។ ប្រសិទ្ធភាព និងសុវត្ថិភាពដំណាក់កាលទី ២ ត្រូវបានរំពឹងថានឹងអនុវត្តលើអ្នកស្ម័គ្រចិត្តប្រមាណ ៦០០ នាក់ចាប់ពីខែមិថុនារហូតដល់ខែកញ្ញា ។
លោកក៏បាននិយាយផងដែរថា វ៉ាក់សាំងដែលប្រើបច្ចេកវិទ្យា mRNA របស់មជ្ឈមណ្ឌលនេះអាចត្រូវបានរក្សាទុកក្នុងសីតុណ្ហភាព ៥ អង្សាសេបើប្រៀបធៀបទៅនឹងវ៉ាក់សាំង Pfizer ដែលត្រូវរក្សានៅសីតុណ្ហភាព -៧០ អង្សាសេ ។

លោកបន្តថា ដូច្នេះវ៉ាក់សាំងដែលផលិតនៅប្រទេសថៃត្រូវបានគេរំពឹងថានឹងមានភាពងាយស្រួលសម្រាប់ការគ្រប់គ្រងការស្តុកទុក ។ តែទោះយ៉ាងណាក៏ដោយវានឹងមានការធ្វើតេស្តបន្ថែមដើម្បីរកសីតុណ្ហភាពត្រឹមត្រូវសម្រាប់ការផ្ទុកវ៉ាក់សាំង ។
គួរបញ្ជាក់ថា គំរោងអភិវឌ្ឍន៍វ៉ាក់សាំង Chula-Cov19 រួមសហការណ៍រវាងមជ្ឈមណ្ឌលស្រាវជ្រាវវ៉ាក់សាំងរបស់សាកលវិទ្យាល័យជូឡាឡុងកន និងសាកលវិទ្យាល័យ Pennsylvania នៅសហរដ្ឋអាមេរិក ខណៈក្រុមស្រាវជ្រាវរបស់មជ្ឈមណ្ឌលបានសិក្សាបេក្ខជនវ៉ាក់សាំងជាច្រើនចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺកូវីដ ១៩ កាលពីឆ្នាំមុន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thaiger
ចុចអាន ៖ ថៃកំណត់ថ្ងៃចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ
ចុចអាន ៖ លោក ប្រាយុទ្ធ ព្រមានដាក់ទោសអ្នកផ្សព្វផ្សាយព័ត៌មានមិនពិតស្តីពីផែនការចាក់វ៉ាក់សាំងកូវីដ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់