Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ចាប់បានមនុស្ស៣នាក់ទៀត ពាក់ព័ន្ធការវាយប្រហារភេរវកម្មនៅ Dak Lak

បានផុស

នៅ

នៅថ្ងៃសុក្រទី២១ខែកក្កដា មនុស្សបីនាក់ទៀត ត្រូវបានចាប់ខ្លួនក្នុងខេត្ត Dak Lak នៃប្រទេសវៀតណាម ដោយសារជាប់ពាក់ព័ន្ធក្នុងការវាយប្រហារលើការិយាល័យគណៈកម្មាធិការប្រជាជនចំនួនពីរ កាលពីខែមុន។

(រូបថត៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសទាំង៣ឈ្មោះ Y Khing Lieng អាយុ៣១ឆ្នាំ, Nay Duong អាយុ៥៥ឆ្នាំ និង Y Hoal Eban អាយុ៥៣ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន ខណៈ​ពួកគេ​កំពុង​លាក់​ខ្លួន​នៅ​លើ​ភ្នំ​ក្នុងឃុំ Ea Ktur។

ពួកគេទាំង៣នាក់ស្ថិតក្នុងចំណោមមុខសញ្ញាធំទាំង៦ ដែលសមត្ថកិច្ចតាមចាប់ ពាក់ព័ន្ធការវាយប្រហារនៅឃុំ Ea Tieu និង Ea Ktur កាលពីថ្ងៃទី១១ខែមិថុនា ដែលបណ្តាលឲ្យមនុស្ស៩នាក់ បាត់បង់ជីវិត។ មុខសញ្ញាធំ៣នាក់ទៀត ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ សប្តាហ៍មុន។

ក្រៅពីការចាប់ខ្លួនជនសង្ស័យទាំង៣នាក់ ប៉ូលិសក៏បានដកហូតកាំភ្លើង និងគ្រាប់ផងដែរ។

រហូតមកដល់ពេលនេះ មនុស្សជាង៩០នាក់ត្រូវបានចាប់ខ្លួន ដើម្បីធ្វើការស៊ើបអង្កេតលើការចោទប្រកាន់ជាច្រើន រួមទាំងអំពើភេរវកម្ម។

យោងតាមប្រភពផ្លូវការបានឲ្យដឹងថា ក្នុងចំណោមអ្នកដែលត្រូវចាប់ខ្លួន មានម្នាក់ជាសមាជិកនៃអង្គការមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលគេបញ្ជាឲ្យចូលវៀតណាម ដើម្បីបើកការវាយប្រហារ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ វៀតណាម ចាប់បានជនសង្ស័យបន្ថែមទៀតក្នុងការវាយ ប្រហារប្រដាប់អាវុធនៅខេត្តជាប់ កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម