Connect with us

ព័ត៌មានអន្ដរជាតិ

លោក ប្រាយុទ្ធ ចេញមុខនិយាយពីស្ថានភាពនយោបាយក្នុងប្រទេសដែល​កំពុងមានភាពចលាចល

បានផុស

នៅ

នាយករដ្ឋមន្ត្រីផុតអាណត្តិលោក ប្រាយុទ្ធ ចាន់អូចា បានអំពាវនាវឲ្យប្រជាជននៅទូទាំងប្រទេសថៃ មានភាពស្ងប់ស្ងាត់ បន្ទាប់ពីក្រុមបាតុករដែលគាំទ្រមេដឹកនាំចលនាឆ្ពោះទៅមុខ សម្រាប់តំណែងជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេស កំពុងប្រមូលផ្ដុំគ្នាដើម្បីធ្វើបាតុកម្មគាំទ្រចំពោះលោក ភីថា លីមចារើនរ៉ាត់ ។

លោក ប្រាយុទ្ធ ចាន់អូចា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រមូលផ្ដុំដែលបានគ្រោងទុកកាលពីថ្ងៃសុក្របានចាប់ផ្តើមនៅខាងក្រៅសាលប្រជុំរបស់សាកលវិទ្យាល័យ Kasetsart កាលពីវេលាម៉ោង ៥ ល្ងាច ខណៈនៅម៉ោង ៧ យប់ក្រុមបាតុករបានប្រមូលផ្ដុំនៅខាងក្រៅមជ្ឈមណ្ឌលសិល្បៈ និងវប្បធម៌ទីក្រុងបាងកក (BACC) ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនាំពាក្យស្ដីទីរបស់រដ្ឋាភិបាលលោកស្រី Rachada Dhnadirek បាននិយាយថា លោក ប្រាយុទ្ធ ក៏នៅតែតាមដាន ក៏ដូចជាយកចិត្តទុកដាក់ចំពោះស្ថានការណ៍នយោបាយរបស់ប្រទេសថៃជាប់ជានិច្ច ។

លោក Rachada Dhnadirek

លោកស្រីបាននិយាយថា “ដោយសារតែរដ្ឋាភិបាលបណ្តោះអាសន្ននៅតែមានភារកិច្ចរក្សាសន្តិភាព និងស្ថិរភាពក្នុងប្រទេស ដូច្នេះលោក ប្រាយុទ្ធ សំណូមពរឲ្យភាគីទាំងអស់បញ្ចេញមតិនយោបាយដោយសន្តិវិធី គោរពច្បាប់ប្រទេស និងកុំបង្កអំពើហិង្សា ជាពិសេសបាតុករមិនគួរបំផ្លាញសេដ្ឋកិច្ច ពាណិជ្ជកម្ម ឬការវិនិយោគណាមួយនោះទេ” ។

លោកស្រី Rachada ក៏បាននិយាយផងដែរថា លោក ប្រាយុទ្ធ យល់ពីការខកចិត្តរបស់អ្នកគាំទ្ររបស់លោក ភីថា ហើយលោកនាយករដ្ឋមន្ត្រីផុតអាណត្តិរូបនេះ ថែមទាំងបានជំរុញឲ្យប្រជាជនធ្វើយ៉ាងណានាំនាវាប្រទេសថៃឆ្ពោះទៅមុខតាមលទ្ធិប្រជាធិបតេយ្យ រួមជាមួយនឹងរបបរាជានិយម ។ ទោះជាយ៉ាងណា លោក​ ប្រាយុទ្ធ មាន​ទំនុក​ចិត្ត​ថា ​ប្រទេស​ជាតិ​នឹង​មាន​មេ​ដឹក​នាំ​ថ្មី​ក្នុង​ពេល​ឆាប់​ៗ​នេះ ដើម្បី​ឲ្យ​ប្រជាជន​រួម​គ្នាសម្រាប់ផល​ប្រយោជន៍ជាតិ ។

គួរបញ្ជាក់ថា ការប៉ុនប៉ងលើកទី ២ របស់លោក ភីថា ដើម្បីបន្តឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតជុំទី២ ត្រូវបានរលាយ ក្រោយពេលដែលសមាជិកសភាបានសម្រេចបោះឆ្នោតដកសិទ្ធិមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខរូបនេះមិនឲ្យឈរឈ្មោះ ២ ដង ខណៈមូលហេតុចម្បងនោះ គឺដោយសាតែបក្សរបស់លោក Pita នៅតែជំរុញឲ្យមានវិសោធនកម្មច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thai PBS

ចុចអាន ៖ លោក Pita ចេញមុខនិយាយទៅកាន់ប្រជាជន ថៃ ក្រោយអស់សិទ្ធិធ្វើជា​នាយករដ្ឋមន្ត្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម