ព័ត៌មានអន្ដរជាតិ
ស្វាឪនៅសួនសត្វអាមេរិកបង្កើតកូន បង្កការភ្ញាក់ផ្អើល ព្រោះស្មានថាឈ្មោល
កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា មានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយកើតឡើងនៅសួនសត្វ Columbus ដែលស្វាឪមួយក្បាលស្មានថាភេទឈ្មោល ត្រូវគេប្រទះឃើញបំបៅដោះកូន ។
ស្វាឪនោះមានឈ្មោះថា Sully វារស់នៅសួន Columbus ក្នុងរដ្ឋ Ohio នៃសហរដ្ឋអាមេរិក តាំងពីឆ្នាំ ២០១៩ មកម្ល៉េះ។

កន្លងមកបុគ្គលិកនៅទីនោះគិតថានាងជាស្វាឈ្មោល លុះឃើញនាងកំពុងបំបៅដោះកូនទើបដឹងថាជាសត្វញីសោះ ។

ស្វាឪ Sully មានអាយុទើបតែ ៨ ឆ្នាំប៉ុណ្ណោះ ទោះនាងគ្រប់អាយុបន្តពូជក្ដី ប៉ុន្តែរាងកាយរបស់នាងនៅតែពិបាកបង្ហាញពីប្រដាប់ភេទដើម្បីឲ្យមនុស្សដឹងពីភេទពិតប្រាកដ ។ ម្យ៉ាងទៀត ស្វាឪមិនមានបង្ហាញសញ្ញានៃការពពោះទេ ព្រោះពោះវាធំដូចៗគ្នាទាំងអស់ ។

ទន្ទឹមនេះ អ្នកអភិរក្សសត្វសប្បាយចិត្តណាស់ចំពោះការសម្រាលកូនរបស់ Sully ព្រោះស្វាឪជាសត្វជិតផុតពូជយ៉ាងធ្ងន់ធ្ងរ ហើយកូនស្វាថ្មីជាភេទស្រីទៀតផង ។ អ្នកថែសួនបាននិយាយថា ទារកហាក់ដូចជាមានសុខភាពល្អណាស់ ហើយ Sully ក៏ដើរតួជាម្តាយដ៏ល្អម្នាក់ដែរ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ស្វា Coco ចាស់ជាងគេបំផុតនៅអឺរ៉ុប ឈានដល់វ័យ ៥៨ ឆ្នាំហើយ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត