ព័ត៌មានអន្ដរជាតិ
លោក Pita ថា យើងនឹងគោរពតាមសន្យា បង្កើតរដ្ឋាភិបាលប្រជាជន ជូនម្ចាស់ឆ្នោត
មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខលោក Pita Limjaroenrat បានសន្យាជាមួយអ្នកគាំទ្រកាលពីពេលថ្មីៗនេះថា លោកនឹងរក្សាពាក្យសម្ដីរបស់លោកក្នុងការបង្កើត “រដ្ឋាភិបាលប្រជាជន” ជាមួយគណបក្សចម្រុះផ្សេងទៀត ។

នៅមុខអ្នកគាំទ្រប្រមាណ ២,០០០ នាក់នៅខេត្តឈុនបុរីភាគខាងកើត, លោក Pita បានថ្លែងអំណរគុណដល់ប្រជាជនសម្រាប់ការស្វាគមន៍ខ្លាំងក្លារបស់ពួកគេ ហើយបានសន្យាថា បក្សចលនាឆ្ពោះទៅមុខ និងដៃគូចម្រុះផ្សេងទៀតនឹងបំពេញតាមការប្តេជ្ញាចិត្តក្នុងការបង្កើតរដ្ឋាភិបាលប្រជាជនជូនចំពោះម្ចាស់ឆ្នោត ។
លោក Pita លើកឡើងទៀតថា ចាប់តាំងពីដៃចម្រុះជិះទូកតែមួយមក គោលបំណងរបស់យើងត្រូវតែបង្កើតរដ្ឋាភិបាលដែលតំណាងឲ្យប្រជាជនពិតប្រាកដ ហើយខ្ញុំនឹងមិនបោះបង់ចោលការខិតខំប្រឹងប្រែងរបស់ខ្ញុំដើម្បីបំបែកវដ្តនៃរបបផ្តាច់ការដែលញាំញីយើងយូរពេកនោះទេ ។

លោកបានបន្ថែមថា ទោះបីជាលោកជួបការលំបាកយ៉ាងណាក្នុងការក្លាយជានាយករដ្ឋមន្ត្រី និងការបង្កើតរដ្ឋាភិបាលបន្ទាប់ក៏ដោយ ក៏លោកនឹងមិនបោះបង់ប្រជាជនថៃឡើយ ហើយសន្យាថា នឹងឈរក្បែរពួកគេ ជាពិសេសលោកបានអំពាវនាវដល់ប្រជាជនកុំឲ្យបាត់បង់ជំនឿលើលទ្ធិប្រជាធិបតេយ្យ ។
បន្ទាប់ពីបញ្ចប់យុទ្ធនាការនៅឈុនបុរី លោក Pita នឹងបន្តធ្វើដំណើរទៅកាន់ខេត្ត Rayong និង Chantaburi សម្រាប់ការប្រមូលផ្តុំស្រដៀងគ្នានេះ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកក្កដា លោក Pita បានបរាជ័យក្នុងការឈរឈ្មោះបោះឆ្នោតដើម្បីក្លាយជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសថៃ ដោយសារតែលោកមិនអាចទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ពីសមាជិកសភាឡើយ ។ អាស្រ័យហេតុនេះ គណបក្សរបស់លោកត្រូវតែដើរចេញ ហើយទុកឲ្យសមាជិកដៃគូចម្រុះធំទី ២ មកពីបក្សភឿថៃ ដឹកនាំក្នុងការបង្កើតរដ្ឋាភិបាលបន្ទាប់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ លោក Pita ចេញមុខនិយាយទៅកាន់ប្រជាជន ថៃ ក្រោយអស់សិទ្ធិធ្វើជា នាយករដ្ឋមន្ត្រី

-
សន្តិសុខសង្គម១៩ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២១ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង