Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិសខេត្ត វៀតណាម ជាប់ កម្ពុជា ចាប់បានកាហ្វេក្លែងក្លាយរាប់សិបតោន មុនដឹកជញ្ជូនទៅឲ្យអតិថិជន

បានផុស

នៅ

ប៉ូលិសនៅក្នុងខេត្ត Dak Lak របស់វៀតណាមដែលមានព្រំប្រទល់ជាប់ខេត្តមណ្ឌលគិរីរបស់ព្រះរាជាណាចក្រកម្ពុជា បានរកឃើញកាហ្វេក្លែងក្លាយរាប់សិបតោនដែលផលិតនៅទីក្រុងហូជីមិញ និងខេត្ត Dong Nai មុនពេលដឹកជញ្ជូនទៅកាន់តំបន់ជាច្រើនផ្សេងទៀតសម្រាប់ឲ្យអតិថិជនប្រើប្រាស់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរតំបន់ Ea Knop ក្នុងស្រុក Ea Kar ខេត្ត Dak Lak បានត្រួតពិនិត្យរថយន្តមួយគ្រឿងបើកបរដោយបុរសម្នាក់ឈ្មោះ Le Van Khoa អាយុ ៣៣ ឆ្នាំ រស់នៅខេត្ត Thanh Hoa ភាគខាងជើង ឆ្ពោះទៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak ហើយបានរកឃើញម្សៅកាហ្វេក្លែងក្លាយចំនួន ១.២ តោនដែលមានបិទស្លាកសញ្ញាជាច្រើន ។

ក្រោយ​មក មន្ត្រី​ប៉ូលិសក៏​បាន​ចុះ​ពិនិត្យ​ទីតាំង​ផលិត​កាហ្វេ​មួយកន្លែង​ឈ្មោះ Trong Tin ដែល​បានផលិត​កាហ្វេ​ក្លែងក្លាយ​នៅ​ឃុំ Bac Son ស្រុក Trang Bom ខេត្ត Dong Nai ។ បន្ទាប់មកម្ចាស់រោងចក្រឈ្មោះ Van Ba Dung បានសារភាពថា ខ្លួនបានស្នើអ្នកបើកបរ និងអ្នកលក់ឲ្យដឹកជញ្ជូនកាហ្វេក្លែងក្លាយទាំងនេះទៅកាន់ខេត្តភាគកណ្តាល និងខេត្តភាគខាងត្បូង ដើម្បីលក់ ។

ក្នុងនោះ ប៉ូលិស​រឹបអូស​បាន​កាហ្វេ​ក្លែងក្លាយ ៩ ​គីឡូក្រាម សម្ភារ​សម្រាប់​ផលិត​កាហ្វេ​ក្លែងក្លាយ ៨ ​ថង់ ប្រអប់​វេចខ្ចប់​ផលិតផល ៨ ​ប្រអប់ និង​ម៉ាស៊ីនពាក់ព័ន្ធ​ទាំងអស់ផងដែរ​ ។

ទន្ទឹមនោះ ប៉ូលិសក៏បានចាប់អ្នកបើកបរឈ្មោះ Ngo Cong Son និង Trinh Ngoc An ជាបុគ្គលិកក្រុមហ៊ុន Tan Vinh Ky Co. Ltd. នៅទីក្រុងហូជីមិញ ពីបទលក់កាហ្វេក្លែងក្លាយចំនួន ១២០ កញ្ចប់ ទម្ងន់ប្រហែល ៦០ គីឡូក្រាម ដល់ស្ត្រីម្នាក់នៅស្រុក Krong Nang ខេត្ត Dak Lak កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនដោយគ្មានវិក្កយបត្រ ។

ស្របពេលជាមួយគ្នានេះ មន្ត្រីក៏បានរកឃើញកាហ្វេក្លែងក្លាយចំនួន ៦២១ គីឡូក្រាម ដែលផលិតដោយក្រុមហ៊ុន Tan Vinh Ky នៅក្នុងរថយន្តរបស់ក្រុមហ៊ុន ដោយមិនមានឯកសារបញ្ជាក់ពីប្រភពដើមច្បាស់លាស់នៃការដឹកជញ្ជូននោះទេ ៕

ប្រែសម្រួលដោយ ៖ ជិវ័ន្ត

ប្រភព ៖ Tuoi Tre

ចុចអាន ៖ ព្យុះទីហ្វុង Talim កំពុងបង្កការជន់លិចកោះ Phu Quoc របស់ វៀតណាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៤ នាទីutes មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម១ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ១ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៣ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម