ព័ត៌មានអន្ដរជាតិ
នាវាមុជទឹកទី ២ របស់ អាមេរិក មកដល់ កូរ៉េខាងត្បូង ចំពេលមានភាពតានតឹងជាមួយ កូរ៉េខាងជើង
នាវាមុជទឹកដើរដោយថាមពលនុយក្លេអែរទី ២ របស់សហរដ្ឋអាមេរិកបានមកដល់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះ ពោលត្រឹមតែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនាវាមុជទឹកនុយក្លេអ៊ែរទី ១ របស់សហរដ្ឋអាមេរិកបានមកដល់កំពង់ផែនៅក្នុងប្រទេសនេះជាលើកដំបូងក្នុងរយៈពេល ៤ ទសវត្សរ៍ ហើយក៏ចំពេលមានភាពតានតឹងជាមួយកូរ៉េខាងជើងផងដែរ ។
កងទ័ពជើងទឹកកូរ៉េខាងត្បូងបាននិយាយថា នាវា USS Annapolis បានចូលចតមូលដ្ឋានទ័ពជើងទឹកនៅកោះ Jeju ភាគខាងត្បូងរបស់ប្រទេសកូរ៉េខាងត្បូង ខណៈកងទ័ពជើងទឹកនៃប្រទេសទាំងពីរគ្រោងនឹងពង្រឹងជំហរការពាររួមគ្នាជាមួយនឹងការមកដល់នៃនាវាមុជទឹកមួយនេះ ជាពិសេសយោធានឹងធ្វើសកម្មភាពផ្លាស់ប្តូរគ្នាដើម្បីរំលឹកខួបលើកទី ៧០ នៃចំណងទំនាក់ទំនងសម្ព័ន្ធភាព ។
នាវាមុជទឹក USS Kentucky ដែលជានាវាមុជទឹកបាញ់មីស៊ីលផ្លោងរបស់សហរដ្ឋអាមេរិក បានមកដល់កំពង់ផែក្នុងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអង្គារសប្តាហ៍មុន ហើយវាគឺជាការមកដល់ជាលើកដំបូង ចាប់តាំងពីនាវាមុជទឹកបាញ់មីស៊ីលឆ្លងទ្វីប (SSBN) របស់អាមេរិក បានចូលចតនៅទសវត្សរ៍ឆ្នាំ ១៩៨០ ហើយការចូលចតនោះក៏កើតឡើង ស្របពេលជាមួយនឹងការចាប់ផ្តើមកិច្ចចរចារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដើម្បីសម្របសម្រួលការឆ្លើយតបក្នុងករណីមានសង្គ្រាមនុយក្លេអ៊ែរជាមួយកូរ៉េខាងជើង ។
ជាការឆ្លើយតប កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចំនួន ២ គ្រាប់កាលពីថ្ងៃពុធសប្ដាហ៍មុន ពោលប៉ុន្មានម៉ោង បន្ទាប់ពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ USS Kentucky ចូលចតនៅកំពង់ផែកូរ៉េខាងត្បូង ហើយបានបាញ់មីស៊ីលឆ្លងទ្វីបជាច្រើនគ្រាប់ទៀតកាលពីថ្ងៃសៅរ៍ ដើម្បីជាការគំរាមទៅដល់សហរដ្ឋអាមេរិកវិញ ។
គួរបញ្ជាក់ថា នាវាមុជទឹក USS Annapolis មិនមានអាវុធនុយក្លេអ៊ែរដូចនាវាមុជទឹក USS Kentucky នោះទេ ហើយមានជំនាញធ្វើសង្គ្រាមប្រឆាំងនាវា និងប្រឆាំងនាវាមុជទឹក ជាពិសេសបានចូលរួមសមយុទ្ធប្រឆាំងនាវាមុជទឹកត្រីភាគីជាមួយកូរ៉េខាងត្បូង និងជប៉ុនកាលពីខែកញ្ញាឆ្នាំមុន ក្នុងដែនទឹកអន្តរជាតិនៅឧបទ្វីបកូរ៉េ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Reuters
ចុចអាន ៖ អាមេរិក ធានាថា ប្រតិបត្តិការវាយបករបស់ អ៊ុយក្រែន លើ រុស្ស៊ី នឹងអូសបន្លាយពេលច្រើនខែទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា