Connect with us

ព័ត៌មានអន្ដរជាតិ

សារព័ត៌មាន Global Times ៖ លទ្ធផលបោះឆ្នោតនៅ កម្ពុជា នឹងពង្រឹង​ស្ថិរភាព និងទំនាក់ទំនង ចិន-កម្ពុជា

បានផុស

នៅ

សារព័ត៌មានចិន Global Times បានចុះផ្សាយកាលពីថ្ងៃអាទិត្យថា លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​កម្ពុជា​នឹង​ដាក់​មូលដ្ឋានយ៉ាង​រឹង​មាំ​សម្រាប់​ស្ថិរភាព​ និង​ការ​អភិវឌ្ឍ​បន្ថែម​ទៀត​នៃ​ទំនាក់ទំនង ​ចិន​-​កម្ពុជា ​នា​ពេល​អនាគត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកវិភាគបានកត់សម្គាល់ថា ភាគីទាំងពីរនឹងបន្តរក្សាចំណងមិត្តភាពដែលមិនអាចបំបែកបានដែលបង្កើតដោយអ្នកដឹកនាំជំនាន់ក្រោយនៃប្រទេសទាំងពីរ និងគាំទ្រគ្នាទៅវិញទៅមកក្នុងវិស័យដូចជា កិច្ចសហប្រតិបត្តិការ វិនិយោគ និងកិច្ចការតំបន់ ។

បើយោងតាមលោក Zhuang Guotu ប្រធានមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍នៃសាកលវិទ្យាល័យ Xiamen បានប្រាប់សារព័ត៌មាន Global Times កាលពីថ្ងៃអាទិត្យថា សម្តេចតេជោ ហ៊ុន សែន បន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គមនៅកម្ពុជា ជាពិសេសទោះបីជាប្រទេសលោកខាងលិចព្យាយាមចូលរួមក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាក៏ដោយ ក៏ផលប៉ះពាល់របស់ពួកគេមកលើកម្ពុជានៅមានកម្រិតនៅឡើយ ។

លោក Zhuang បានកត់សម្គាល់ថា លទ្ធផលបោះឆ្នោតនៅកម្ពុជាទំនងជានឹងបន្តអភិវឌ្ឍបន្ថែមទៀតនូវចំណងមិត្តភាពជាមួយប្រទេសចិនក្នុងរយៈពេលខាងមុខ ហើយក៏ជាលទ្ធផលដែលភាគីចិនចង់បានផងដែរ ដោយសារតែទំនាក់ទំនងដ៏ជិតស្និទ្ធរវាងចិន និងកម្ពុជាត្រូវបានចាក់ឫសនៅក្នុងផលប្រយោជន៍ជាតិដែលមានភាពស៊ីសង្វាក់គ្នាយ៉ាងខ្លាំង ជាពិសេសគឺការរក្សាទំនាក់ទំនងមិត្តភាពបានបម្រើដល់ផលប្រយោជន៍រួមរបស់ភាគីទាំងពីរ ។

អ្នក​ជំនាញ​បានលើកឡើងទៀត​ថា ប្រទេស​ចិន​បាន​ធ្វើ​ការ​វិនិយោគ​យ៉ាង​ច្រើន​នៅ​កម្ពុជា ដោយមានចំនួន ៩០.៥ ភាគរយនៃការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) មកកាន់ប្រទេសកម្ពុជាក្នុងឆ្នាំ ២០២២ និង ៧៣.៥ ភាគរយក្នុងរយៈពេល ៤ ខែដំបូងក្នុងឆ្នាំនេះ ហើយការវិនិយោគនេះ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម និង​ការ​នាំ​ចេញ​របស់​ប្រទេស​នេះ ។

ទន្ទឹមនោះ ក្រៅពី​វិស័យ​សេដ្ឋកិច្ច ចិន និង​កម្ពុជា​ក៏​រក្សា​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ក្នុង​កិច្ចការ​តំបន់​ផងដែរ ។ ជាពិសេស កម្ពុជាដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងរបស់ចិនជាមួយអាស៊ាន ដែលមានសារៈសំខាន់សម្រាប់ប្រទេសចិនក្នុងការរក្សាកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយកម្ពុជា និងប្រទេសសមាជិកអាស៊ានដទៃទៀត ។

គួរបញ្ជាក់ថា យោងតាមលទ្ធផលក្រៅផ្លូវការ គណបក្សប្រជាជនកម្ពុជា (CPP) ទទួលបានសំឡេងច្រើនលើសលប់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី ៧ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ដោយអាចគ្រប់គ្រង ១២០ អាសនៈលើ ១២៥ អាសនៈ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Global Times

ចុចអាន ៖ ប៉ូលិសខេត្ត វៀតណាម ជាប់ កម្ពុជា ចាប់បានកាហ្វេក្លែងក្លាយរាប់សិបតោន មុនដឹកជញ្ជូនទៅឲ្យអតិថិជន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ២៧ នាទីutes មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៤៥ នាទីutes មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៣ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Song Dae-gwan
ជីវិតកម្សាន្ដ៣ ម៉ោង មុន

តារាចម្រៀងជើងចាស់កូរ៉េ Song Dae-gwan ទទួល​មរណភាព ចំ​ថ្ងៃ​រំលឹក​ខួប​ម្ដាយ

Sokha Hotels

ព័ត៌មានពេញនិយម