ព័ត៌មានអន្ដរជាតិ
លោក Pita នៅមានឱកាសឈរឈ្មោះម្តងទៀត សម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ថៃ
គណបក្សឈ្នះឆ្នោតថៃ គឺ ចលនាឆ្ពោះទៅមុខ នៅតែសង្ឃឹមថា ពួកគេអាចតែងតាំងលោក Pita Limjaroenrat ម្តងទៀត សម្រាប់ការឈរឈ្មោះធ្វើជានាយករដ្ឋមន្ត្រី ហើយសមាជិកព្រឹទ្ធសភា នឹងផ្តល់ការគាំទ្រគ្រប់គ្រាន់ដល់គាត់។

អគ្គលេខាធិការ Chaithawat Tulanon បាននិយាយកាលពីថ្ងៃចន្ទទី២៤ខែកក្កដាថា គណបក្សបានដាក់ញត្តិទៅស្ថាប័នស៊ើបអង្កេតបណ្តឹងតវ៉ា ថាតើលោក Pita អាចនឹងត្រូវបានតែងតាំងនៅក្នុងសភាម្តងទៀត សម្រាប់តំណែងនាយករដ្ឋមន្ត្រីដែរឬក៏អត់។
ស្របពេលជាមួយគ្នានោះ ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្ដីបន្ទាប់ ដែលគ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍ អាចនឹងត្រូវពន្យារពេល បន្ទាប់ពីស្ថាប័នខាងលើសម្រេចថា ការបោះឆ្នោតគួរតែត្រូវផ្អាកសិន ដោយរង់ចាំការសម្រេចរបស់តុលាការធម្មនុញ្ញ លើការបដិសេធការតែងតាំងលោក Pita។
គួរបញ្ជាក់ជាថ្មី លោក Pita ត្រូវបានតែងតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីតែម្នាក់គត់នៅក្នុងការបោះឆ្នោតដែលចូលរួមពីសំណាក់សភាតំណាងរាស្រ្តដែលមានសមាជិក៥០០រូប និងសមាជិកព្រឹទ្ធសភាបច្ចុប្បន្ន២៤៩រូបកាលពីថ្ងៃទី១៣ខែកក្កដា ប៉ុន្តែលោកបានបរាជ័យ ក្នុងការទទួលបានសំឡេងភាគច្រើន។ សម្ព័ន្ធភាព៨គណបក្សរបស់គាត់ រកបានតែ៣២៤សំឡេងប៉ុណ្ណោះ ពោលគឺតិចជាង៣៧៥ដែលគាត់ត្រូវការ។
បន្ទាប់មកសភា បានបោះឆ្នោតនៅថ្ងៃទី១៩ខែកក្កដាដើម្បីបដិសេធការតែងតាំងរបស់គាត់។ ក្រុមអ្នកប្រឆាំងអះអាងថា សំណើដែលបរាជ័យ មិនអាចដាក់ឡើងវិញក្នុងសម័យប្រជុំសភាដដែលបានទេ ហើយថា រឿងនេះក៏អនុវត្តចំពោះការតែងតាំងលោក Pita ជានាយករដ្ឋមន្ត្រីផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ អ្នកគាំទ្រលោក Pita ចេញតវ៉ា ហើយប្តេជ្ញា នាំគ្នាទៅរកសមាជិកសភា ដល់ផ្ទះ

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?