Connect with us

ព័ត៌មានអន្ដរជាតិ

នាំគ្នាយកធុងទៅដាក់សាំងពីឡានដែលក្រឡាប់ ស្រាប់តែផ្ទុះ ស្លាប់២០នាក់ នៅ នីហ្សេរីយ៉ា

បានផុស

នៅ

មនុស្សយ៉ាងតិច២០នាក់ត្រូវបាត់បង់ជីវិត បន្ទាប់ពីឡានដឹកសាំងមួយគ្រឿង ផ្ទុះឆេះនៅភាគនិរតីប្រទេសនីហ្សេរីយ៉ា ខណៈអ្នកស្រុកនាំគ្នាទៅយកសាំងមកផ្ទះ។

ប៉ូលិសនិយាយកាលពីថ្ងៃចន្ទទី២៤ខែកក្កដាថា ឡានបានជួបឧបទ្ទវហេតុកាលពីយប់ថ្ងៃអាទិត្យនៅសង្កាត់មួយ ក្នុងរដ្ឋ Ondo ដែលបណ្តាលឲ្យវាក្រឡាប់ផ្ងារជើង។

យោងតាមអ្នកនាំពាក្យប៉ូលិសរដ្ឋ Ondo លោក Fumilayo Odunlami-Omisanya បានឲ្យដឹងថា មនុស្ស​មួយ​ចំនួន​បាន​ទៅ​ទី​នោះ​ដើម្បី​យកសាំងទាំងធុងៗមកផ្ទះវិញ តែជាអកុសល ឡានក៏បានផ្ទុះ។

គួរបញ្ជាក់ថា គ្រោះថ្នាក់ឡានដឹកសាំង ​គឺ​ជា​រឿង​ធម្មតា​ក្នុង​ប្រទេស​នីហ្សេរីយ៉ា ដោយនៅទីនោះ ​ផលិតផលប្រភេទនេះ ​ត្រូវ​បាន​ដឹកជញ្ជូន​ពាសពេញ​ប្រទេស​តាម​ផ្លូវ​ដែលមិនល្អ។

តម្លៃប្រេងសាំងក៏បានកើនឡើងពី ០.២៤ដុល្លារដល់០.៧៨ដុល្លារក្នុងមួយលីត្រផងដែរ ដែលនេះជាតម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសផលិតប្រេងដ៏ធំបំផុតនៃទ្វីបអាហ្រ្វិកមួយនេះ៕

សូមទស្សនាវីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera, RT

ចុចអាន៖ រថយន្តដឹកប្រេងកំពុងឆេះ បែរនាំគ្នាទៅប្រមូលប្រេងធ្លាយ ស្រាប់តែផ្ទុះស្លាប់ជាង៦០នាក់ នៅហៃទី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលក្រុងខេមរភូមិន្ទ ជំរុញដល់ពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាព ខណៈអាកាសធាតុចុះត្រជាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

នាវាដឹកប្រេង៧គ្រឿង​ចាកចេញ​ពីសិង្ហបុរី ក្រោយអាមេរិកដាក់ទណ្ឌកម្មនាវាដឹកប្រេង​រុស្ស៊ី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ្នក​រក​រ៉ែ១០០នាក់​​​ជាប់​គាំង​ក្នុង​អណ្តូង​រ៉ែស្លាប់​ដោយសារ​​ការ​អត់អាហារ​​​​ជាច្រើន​ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

គិតត្រឹមពេលនេះ ចំនួនអ្នកបង់ថ្លៃសំរាមមានប្រមាណ ៦០ ទៅ ៧០ ភាគរយ នាំឲ្យខាតបង់ការបង់ថ្លៃសំរាមទៅក្រុមហ៊ុនប្រមូលសំរាមទាំង ៣

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាមេរិក ព្រមានអំពីការវាយប្រហារថ្មីៗ ដែលយកលំនាំតាមអំពើភេរវកម្មនៅថ្ងៃឆ្លងឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម