ព័ត៌មានអន្ដរជាតិ
ភេសជ្ជៈសំណព្វរបស់កូនស្រីលោក ថាក់ស៊ីន យកមកទទួលថ្នាក់ដឹកនាំធំៗក្នុងស្រុកថៃ មានប្រវត្តិបែបណា?
ភេសជ្ជៈមួយប្រភេទដែលមានឈ្មោះថា Mint chocolate កំពុងតែពេញនិយមក្នុងប្រទេសថៃ កាលពីមុនធ្លាប់ជាម៉ឺនុយដែលពេញនិយមសម្រាប់តែក្រុមមួយចំនួនប៉ុណ្ណោះ។ វាត្រូវបានគេចាត់ទុកជាភេសជ្ជៈដែលមនុស្សមួយចំនួនបានភ្លក្សរសជាតិហើយនិយាយថាចូលចិត្ត ឬអ្នកខ្លះស្អប់វាទាំងស្រុង។
ចំពោះមូលហេតុដែលមានអ្នកខ្លះស្អប់និងចូលចិត្ត ដោយសារតែរសជាតិដ៏ខ្លាំងក្លាពីជីអង្កាម ដែលធ្វើឲ្យមនុស្សជាច្រើន មានអារម្មណ៍ដូចជាពួកគេកំពុងញ៉ាំថ្នាំដុសធ្មេញមានរសជាតិ mint ឬអ្វីមួយ។ ដូច្នេះហើយ ភេសជ្ជៈនេះមិនមានប្រជាប្រិយភាពសូម្បីតែបន្តិចណាឡើយ។ ប៉ុន្តែក៏មិនមែនជាភេសជ្ជៈដែលយើងអាចកុម្ម៉ង់នៅគ្រប់ភោជនីយដ្ឋានពេលទៅហាងកាហ្វេបានដូចគ្នាដែរ។
យ៉ាងណាមិញ ក្នុងពេលបច្ចុប្បន្ននេះឈ្មោះរបស់ Mint chocolate ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ។ ដោយសារតែម៉ឺនុយនេះបានក្លាយជាភេសជ្ជៈដ៏លេចធ្លោរបស់ហាងកាហ្វេ ThinkLab creative space and cafe របស់គណបក្សភឿថៃ ហើយវាក៏ជាភេសជ្ជៈសំណព្វរបស់លោកស្រី Paetongtarn Shinawatra បេក្ខភាពនាយករដ្ឋមន្ត្រីនៃគណបក្សភឿថៃ និងជាកូនស្រីរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ។

ទន្ទឹមគ្នានេះ កាលពីប៉ុន្មានថ្ងៃមុន Mint chocolate ក៏ត្រូវបានគេប្រើជាភេសជ្ជៈស្វាគមន៍ក្នុងកិច្ចពិភាក្សាស្តីពីការបង្កើតរដ្ឋាភិបាលរវាងគណបក្សភឿថៃ គណបក្ស Phumjai Jai, គណបក្ស Chart Pattana Kla, គណបក្ស Chart Thai Pattana និងគណបក្ស Ruam Thai Sang Chart ផងដែរ។ ដូច្នេះហើយ នេះត្រូវបានគេចាត់ទុកជាភេសជ្ជៈដែលមានក្នុងប្រវត្តិសាស្ត្រនយោបាយថៃក្នុងឆ្នាំនេះ រួមជាមួយនឹងម៉ឺនុយកាហ្វេពណ៌ទឹកក្រូចនៃគណបក្សfuture forward party ដែលមានឥទ្ធិពលស្រដៀងគ្នានឹងសង្គម។
ទោះយ៉ាងណាក៏ដោយ សម្រាប់អ្នកដែលចង់ដឹងពី Mint chocolate អ្វីដែលបានឮនិងឃើញពីដំបូងហាក់ដូចជាមិនស៊ីសង្វាក់គ្នា ហើយតើវាមកពីណា មកដោយរបៀបណា ហើយអ្នកណាបង្កើតរូបមន្តនេះឡើងមក?
តាមពិតទៅ ប្រភពដើមនៃ Mint chocolate គឺជារសជាតិដែលត្រូវបានបង្កើតឡើងដំបូងដោយការ៉េម ក្នុងកំឡុងឆ្នាំ ១៩៧៣ នៅប្រទេសអង់គ្លេស។ ក្នុងឆ្នាំនោះ មានពិធីមង្គលការដ៏សំខាន់មួយរបស់ម្ចាស់ក្សត្រី Anne និង Mark Phillips ដូច្នេះហើយរាជវង្សបានស្វែងរកមុខម្ហូបពិសេសសម្រាប់បង្អែមប្រើក្នុងពិធីមង្គលការដ៏សំខាន់មួយនេះ។ បន្ទាប់ពីនោះ និស្សិតផ្នែកធ្វើម្ហូបម្នាក់ឈ្មោះ Marlilyn Ricketts មកពីមហាវិទ្យាល័យ South Devon បានបង្ហាញមុខម្ហូបការ៉េម mint និងសូកូឡា។ ក្រោមឈ្មោះ Mint Royale វាហាក់បីដូចជាបង្អែមរបស់នាងត្រូវបានជ្រើសរើសដោយរាជវង្សដើម្បីបម្រើដល់ភ្ញៀវក្នុងពិធីមង្គលការតែប៉ុណ្តោះ។ ក្រោយមក វាក្លាយជាល្បីល្បាញ និងបានបើកពិភពនៃភេសជ្ជៈទៅកាន់ឧស្សាហកម្មអាហារពិភពលោកតាំងពីពេលនោះមក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លោក ប្រាយុទ្ធ សង្ឃឹមថានឹងមានការផ្ទេរអំណាចដោយសន្តិវិធី

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត