ព័ត៌មានអន្ដរជាតិ
បុរសវៀតណាមម្នាក់បាត់បង់ជីវិត ដោយសារឪម៉ាល់ទិច
កាលពីថ្ងៃអាទិត្យ ទី២៣ ខែកក្កដា មានបុរសវ័យ ៣១ ឆ្នាំម្នាក់នៅខេត្ត Quang Nam ភាគកណ្ដាលនៃប្រទេសវៀតណាម ត្រូវឪម៉ាល់ទិចជាច្រើនទ្រនិចរហូតដល់បាត់បង់ជីវិតភ្លាមៗ។

ពាក់ព័ន្ធនឹងករណីខាងលើ លោក Phan Dinh Dung ប្រធានឃុំ Tam My Tay នៅស្រុក Nui Thanh បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ Le Viet Phuc ត្រូវបានឪម៉ាល់ទិច ខណៈពេលគាត់ និងមនុស្សមួយក្រុមទៀតកំពុងប្រមូលសំបុកឪម៉ាល់ ដើម្បីលក់កូនរបស់វា ។

ភ្លាមៗនោះ ប្រជាពលរដ្ឋប្រញាប់ប្រញាល់នាំគ្នាបញ្ជូនគាត់ទៅកាន់មណ្ឌលសុខភាពក្នុងស្រុក ប៉ុន្តែគាត់សន្លប់បាត់ហើយ ។ គ្រូពេទ្យនិយាយបន្ថែមទៀតថា លោក Le Viet រងរបួសខួរក្បាលធ្ងន់ធ្ងរ បណ្ដាលឲ្យស្លាប់នៅថ្ងៃបន្ទាប់ ។

យ៉ាងណាមិញ យោងតាមប្រភពច្បាស់លាស់បានឲ្យដឹងថា Le Viet និងភរិយារបស់លោកមានកូនដល់ទៅ ៣ នាក់ដែលទើបតែមានអាយុពី ៤ ទៅ ៦ ឆ្នាំប៉ុណ្ណោះ ។ ណាមួយពួកគេគ្មានការងារច្បាស់លាស់ទេ ទើបលោកដើរប្រមូលកូនឪម៉ាល់ដើម្បីលក់ក្នុង ១ គីឡូក្រាម ទទួលបានតម្លៃពី ១៣ ដុល្លារ ទៅ ១៩ ដុល្លារ ដោះស្រាយបញ្ហាជីវភាពតែប៉ុណ្ណោះ ៕
ប្រែសម្រួល៖ វារី

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍