Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ព មីយ៉ាន់ម៉ា កំពុងប្រើយន្តហោះទម្លាក់គ្រាប់បែកលើក្រុមប្រឆាំង ការៀង

បានផុស

នៅ

រយ:ពេលប្រមាណពេញមួយខែហើយ ដែលសភាពការណ៍តាមខ្សែបន្ទាត់ព្រំដែន ថៃ-ភូមា កំពុងវាយប្រហារគ្នាយ៉ាងតានតឹងរវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ាជាមួយនិងកម្លាំងឧទ្ទាមការៀង ដែលធ្វើឲ្យប្រជាពលរដ្ឋមីយ៉ាន់ម៉ា ត្រូវភៀសខ្លួនចូលមកកាន់ទឹកដីថៃ ដើម្បីសុំជ្រកកោនរកទីសុវត្ថិភាព ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS បានបញ្ជាក់ថា ការប្រយុទ្ធគ្នានេះ គឺបានអូសបន្លាយពេលពេញមួយខែមកហើយ ដែលធ្វើឲ្យលំនៅឋានប្រជាពលរដ្ឋរស់នៅក្នុងតំបន់ខ:យ៉ា ដែលស្ថិតនៅជាប់នឹងខេត្ត ម៉ែហង់សន ប្រទេសថៃ ខ្ទេចខ្ទីអស់ជាច្រើនខ្នង ខណៈតំបន់ខាងលើនេះ គឺជាសំបុកនៃការរស់នៅ និងការលាក់ខ្លួនរបស់ក្រុមឧទ្ទាម ការៀង ។

ប្រភពព័ត៌មានបានបន្តថា នៅក្នុងរយ:ពេល ២ ថ្ងៃចុងក្រោយនៃការប៉ះទង្គិចគ្នាគឺថ្ងៃអាទិត្យ និងថ្ងៃចន្ទ ទី២៤ កក្កដានេះ កងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ាបានប្រើប្រាស់យន្តហោះ និងឧទ្ធម្ភាគចក្របាញ់រះ និងទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លា ដែលធ្វើឲ្យប្រជាពលរដ្ឋស្លូតត្រង់ចាំបាច់ត្រូវនាំគ្នាភៀសខ្លួនចូលមកកាន់ទឹកដីថៃ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរលោក ជេដ្ឋា ម៉ូស៊ីការ៉ាត់ អភិបាលខេត្តម៉ែហង់សន បានលើកឡើងថា មកទល់ពេលនេះ ជនភៀសខ្លួនរបស់មីយ៉ាន់ម៉ាដែលបានឆ្លងមកកាន់ទឹកដីថៃ ដែលជាតំបន់មានសុវត្ថិភាពចំនួន ៥ កន្លែង សរុបមានចំនួន ៩,០៦៤ នាក់ ដោយក្នុងនោះអាជ្ញាធរថៃក៏បានឧបត្ថម្ភជាស្បៀងអាហាររាល់ថ្ងៃ ហើយក៏មានអង្គការ NGO ចុះមកពិនិត្យផងដែរ ប៉ុន្តែអ្វីដែលព្រួយបារម្ភជាងនេះទៅទៀត គឺពួកគេអាចឆ្លងជំងឺកូវីដ ១៩ ពិសេសគឺមេរោគគ្រុនចាញ់នារដូវភ្លៀងធ្លាក់នេះតែម្ដង ៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម