Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ធានាការពារប៉ូឡូញ បើអ្នកណា ហ៊ានវាយប្រហារ 

បានផុស

នៅ

ទីក្រុងវ៉ាស៊ីនតោន នឹងការពារប្រទេសប៉ូឡូញ ក្នុងករណីមានការវាយប្រហារពីបរទេស។ នេះបើតាមការអះអាងពីអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Matthew Miller ទៅកាន់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទទី២៤ខែកក្កដា ខណៈមានពាក្យចចាមអារ៉ាមថា អ្នកប្រយុទ្ធមកពីក្រុមហ៊ុនយោធាឯកជន Wagner ដែលបច្ចុប្បន្នឈរជើងនៅប្រទេសបេឡារុស កំពុងមានបំណងចូលទៅក្នុងរដ្ឋជិតខាង។

ទាហានអាមេរិក (រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក Miller ត្រូវបានគេសួរអំពីសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីបេឡារុស Alexander Lukashenko ដែលអះអាងថា ក្រុមទាហានស៊ីឈ្នួល Wagner មានបំណងចង់ដោះស្រាយជាមួយអ្នកដែលផ្តល់អាវុធដល់អ៊ុយក្រែន ហើយលើកឡើងថា ពួកគេអាចធ្វើដំណើរទៅកាន់ទីក្រុង វ៉ាសូវី។

លោក Miller និយាយថា “ខ្ញុំ​មិន​ដឹង​ថា ​អ្នកគិតបែបណាទេ។ ខ្ញុំគ្រាន់តែចង់បញ្ជាក់ឡើងវិញថា សម្ព័ន្ធភាពរបស់យើងជាមួយប៉ូឡូញគឺរឹងមាំ។ ប៉ូឡូញ​ជា​សមាជិក​ណាតូ ហើយ​យើង​នឹង​ការពារ​ទឹកដី​ណាតូគ្រប់ចង្អាមទាំងអស់ បើ​ចាំបាច់”។

គួរបញ្ជាក់ថា អ្នកប្រយុទ្ធ Wagner ជាច្រើនពាន់នាក់ បានផ្លាស់ប្តូរទីតាំងទៅកាន់ប្រទេសបេឡារុស ក្នុងរយៈពេលមួយខែកន្លងមកនេះ បន្ទាប់ពីការបះបោរបរាជ័យនៅរុស្ស៊ី ហើយមេដឹកនាំបេឡារុស ដែលទៅបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូកាលពីចុងសប្តាហ៍ បានប្រាប់ប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីន ថា គាត់ព្រួយបារម្ភចំពោះបំណងរបស់ពួកគេក្នុងការឆ្លងដែនចូលប្រទេសប៉ូឡូញ។

ទន្ទឹមនោះ លោក Lukashenko ក៏បានលើកឡើងជាពិសេសអំពីមជ្ឈមណ្ឌល Rzeszow ដែលជាមជ្ឈមណ្ឌលសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ណាតូ ដើម្បីផ្គត់ផ្គង់ដល់អ៊ុយក្រែននូវអាវុធ គ្រាប់រំសេវ ឧបករណ៍ និងការជួសជុលផងដែរ ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ប៉ូឡូញ សន្យាផ្តល់ យន្តហោះចម្បាំងបន្ថែមទៀតទៅឲ្យ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សហរដ្ឋអាមេរិក​ ដំឡើងពន្ធលើចិនដល់ ២៤៥ ភាគរយ

ព័ត៌មានជាតិ២ ម៉ោង មុន

មុនមកដល់កម្ពុជា​ លោក ស៊ី ជីនពីង ថា កម្ពុជា-ចិន ត្រូវតែពង្រឹងសន្តិសុខកម្រិតខ្ពស់ ប្រឆាំងការបំបែកខ្លួន បដិវត្តន៍ពណ៌ និងការឆបោកតាមអនឡាញ

ព័ត៌មានជាតិ១ ម៉ោង មុន

មុនធ្វើទស្ស​នកិច្ចនៅកម្ពុជា លោក ស៊ី ជីនពីងថា ចិន មិនហាមឃាត់កម្ពុជាឡើយ ក្នុងការរើសផ្លូវអភិវឌ្ឍន៍ប្រទេសដែលស្របនឹងលក្ខខណ្ឌជាតិ

Sokha Hotels

ព័ត៌មានពេញនិយម