ព័ត៌មានអន្ដរជាតិ
ទីក្រុងព្យុងយ៉ាង អញ្ជើញ២ប្រទេស ឲ្យចូលរួម ខួបនៃបទឈប់បាញ់សង្គ្រាមកូរ៉េ
ប្រទេសកូរ៉េខាងជើង បានអញ្ជើញគណៈប្រតិភូមកពីប្រទេសចិន និងរុស្ស៊ី ដើម្បីចូលរួមក្នុងការប្រារព្ធខួបលើកទី៧០នៃបទឈប់បាញ់សង្គ្រាមកូរ៉េ។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/image-900-1024x702.png)
នេះគឺជាករណីដំបូងហើយដែលកូរ៉េខាងជើង ត្រូវបានគេដឹងថាអញ្ជើញភ្ញៀវបរទេសឲ្យចូលមកប្រទេស ចាប់តាំងពីខ្លួនបានបិទព្រំដែនទាំងអស់ ដើម្បីទប់ស្កាត់ជំងឺរាតត្បាត ថ្វីបើការដឹកជញ្ជូនទំនិញបានដំណើរការឡើងវិញខ្លះៗរវាងកូរ៉េខាងជើង និងចិនកាលពីឆ្នាំមុនក៏ដោយ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង (KCNA) កាលពីថ្ងៃអង្គារទី២៥ខែកក្កដា បានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu ត្រូវបានអញ្ជើញដោយក្រសួងការពារជាតិនៃប្រទេសកូរ៉េខាងជើង សម្រាប់ខួបលើកទី៧០នៃ ជ័យជម្នះក្នុងសង្គ្រាមរំដោះមាតុភូមិ។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/image-901-1024x683.png)
ទន្ទឹមនោះ ក្រសួងការពារជាតិរុស្ស៊ី បញ្ជាក់ថា គណៈប្រតិភូរុស្ស៊ីដឹកនាំដោយលោក Shoigu នឹងធ្វើទស្សនកិច្ចកូរ៉េខាងជើងនៅថ្ងៃទី ២៦ដល់២៨ខែកក្កដា ដើម្បីចូលរួមក្នុងពិធីនេះ។
លើសពីនេះ កូរ៉េខាងជើងក៏បានអញ្ជើញភាគីចិន និងគណៈប្រតិភូរដ្ឋាភិបាល ឲ្យចូលរួមផងដែរ ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន KCNA បានឲ្យដឹងថា គណៈកម្មាធិការមជ្ឈិមនៃគណបក្សពលករកំពុងកាន់អំណាចរបស់កូរ៉េខាងជើង និងរដ្ឋាភិបាលរបស់ខ្លួន បានអញ្ជើញគណៈប្រតិភូចិន ដឹកនាំដោយលោក Li Hongzhong ដែលជាសមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ឲ្យចូលរួមក្នុងការប្រារព្ធខួបនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ ANI
ចុចអាន៖ ទើបគំរាមអាមេរិក ពេលនេះកូរ៉េខាងជើង បាញ់មីស៊ីលច្រើនគ្រាប់ ដើម្បីបង្ហាញកម្លាំង
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?